ទស្សនៈវិជ្ជានយោបាយ


គំនិត និងទស្សន:សំខាន់ៗ

១. ចូរពិចារណាគំនិតខាងក្រោម៖
ក. កាលក្រឧត្ដមគតិអស្ចារ្យ មានបានកាលណាឧត្ដមគតិបាយៗ
ខ. គេមិនយកខ្លាធ្ធើជាចៅក្រម តែសុខចិត្តយកទន្សាយធ្វើជាចៅក្រមទៅវិញ
២. ចូរឆ្លើយនូវចម្លល់ខាងក្រោម រួចបកស្រាយ៖
ក. ព្រះអាទិត្យបំភ្លឺបានតែនៅពេលថ្ងៃ ចំណែកព្រះច័ន្ទវិញបំភ្លឺបានតែនៅពេលយប់ រីឯពន្លឺអគ្គីសនីភ្លឺ បានដោយសារថាមពល។ ចុះអ្វីទៅដែលអាចបំភ្លឺបានគ្រប់ពេល?

ប្រវត្តិគំនិតនយោបាយសំខាន់ៗ

ជាធម្មតាគេបែងចែកគំនិត ឬទ្រឹស្ដីនយោបាយជាបួនប្រភេទធំៗ គឺ៖
១. ទ្រឹស្ដីនយោបាយបែបទស្សនវិជ្ជា-សីលធម៌៖ ជាទ្រឹស្ដីដែលពិចារណាទៅលើបញ្ហា នយោបាយ ដោយផ្អែកទៅលើមូលដ្ឋាននៃទស្សនវិជ្ជា និងសីលធម៌ ហើយមិនមែនផ្ដេក ផ្ដួលទៅលើកម្លាំងក្រៅខ្លួនឡើយ។ មានន័យថា មនុស្សជាអ្នកពិចារណា និងដោះស្រាយ បញ្ហារបស់ខ្លួន តែមិនមែនជាអាទិទេពដែលជាកម្លាំងក្រៅខ្លួន នោះឡើយ។ ទ្រឹស្ដីនយោ បាយបែបទស្សនវិជ្ជា-សីលធម៌ បង្កើតឡើយដោយទស្សនវិទូ បុរាណសម័យមួយចំនួន        ដូចជា ព្រះពុទ្ធ ខុងជឺ ប្លាតុង អារីស្តូត ស៊ីសៀរ៉ូ ។
២. ទ្រឹស្ដីនយោបាយបែបទេវកថា-សាសនា៖ ជាទ្រឹស្ដីដែលប្រើប្រាស់អំណាចសាសនា ធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយនូវរាល់បញ្ហា ដែល កើតមានឡើងនៅក្នុងទំនាក់ទំនង   សង្គម (មានន័យថា ពឹងផ្អែកទៅលើកម្លាំងខាងក្រៅ)។ ទ្រឹស្ដីបែបនេះ មានដូចជា លទ្ធិ  ព្រាហ្មណ៍ ទស្សនៈរបស់អូហ្គូស្ទីន ទស្សនៈរបស់មហាម័ត និងទស្សនៈរបស់ថូម៉ាស អាខ្វាយនេស។
៣. ទ្រឹស្ដីនយោបាយបែបរដ្ឋប្បវេណី៖ ជាទ្រឹស្ដីដែលសិក្សាទៅលើបញ្ហារដ្ឋ សង្គម និងបុគ្គលភាព ដោយប្រើប្រាស់ការពិចារណាជាឧបករណ៍ និងជាប្រភពដើមនៃការ បង្កើតច្បាប់រដ្ឋ មិនមែនជា ទេវកថា-សាសនា និងទស្សនវិជ្ជាទេ។ ទ្រឹស្ដីនយោបាយ បែបរដ្ឋប្បវេណី បង្កើតឡើយដោយទស្សនវិទូនៅដើម សម័យទំនើប ក្នុងនោះរួមមាន ម៉ាគីយ៉ាវែល ហ្សង់បូឌីន ថូម៉ាសហូបស៍ ចនឡក់ ម៉ុងតេស្គីយើ និង មេឌីសុន។
៤. ទ្រឹស្ដីនយោបាយបែបសង្គម៖ ជាទ្រឹស្ដីនយោបាយដែលទទួលស្គាល់ពីតួនាទី និងសមត្ថភាព របស់មនុស្សពិតៗ។ វាត្រូវបានបង្កើតឡើងក្រោមឥទ្ធិពលនៃទ្រឹស្ដី នយោបាយបែបរដ្ឋប្បវេណី។ ទ្រឹស្ដីនយោ បាយបែបសង្គម ត្រូវបានបង្កើតឡើយ ដោយអ្នកប្រាជ្ញមួយចំនួន ដូចជា ហ្សង់ហ្សាក់រ៉ូសូ អេដម៉ាន់ប៊ើក តូគឃ្វីល ចនស្ទូតមីល និងម៉ាក្សវ៉េប៊ើ។
ខាងក្រោមនេះ ជាការស្រង់នូវគំនិតយោបាយសំខាន់ៗរបស់ទស្សនៈវិទូនីមួយៗ៖
១. ព្រះពុទ្ធ
ទស្សនៈនយោបាយរបស់ព្រះពុទ្ធ គឺជាទស្សនៈនយោបាយដែលពឹងផ្អែកទៅលើ មូលដ្ឋាននៃការពិចារណា ដែលស្ដែងឡើងក្នុងរូបភាពជាក្បួនច្បាប់បែបសីលធម៌ តែមិនមែនជាទស្សនៈនយោបាយដែលស្ថិតក្នុងចង្កោម ទ្រឹស្ដីនយោបាយបែបទេវកថា-សាសានានោះឡើយ។ មានន័យថា មនុស្សត្រូវងាកចេញពីការជឿលើអាទិទេព (ការជឿដោយគ្មានការត្រិះរិះពិចារណា គ្មានហេតុផល ឬពឹងផ្អែកទៅលើកម្លាំងក្រៅខ្លួន) មកជាការជឿលើសមត្ថភាព និងពឹងពាក់លើកម្លាំងខ្លួនឯងវិញ។ ព្រះអង្គ ប្រើការពិចារណាដើម្បីស្វែងរកសច្ចៈ គឺការស្វែងយល់ពីហេតុ និងផល ដែលកើតមានក្នុងលោក ឧទាហរណ៍ ទ្រឹស្ដី “កម្មផល” ជាគំនិតដែលបញ្ជាក់ថាផលទាំងអស់គឺទទួលបានពីអំពើ ឬការខិតខំប្រឹងប្រែង មិនមែន ដោយសារអាទិទេព ឬព្រះជាម្ចាស់នោះទេ។ មនុស្សមិនត្រូវផ្ដេកផ្តួល ពឹងផ្អែកលើវាសនា ជឿលើកម្លាំងក្រៅខ្លួនឡើយ គឺត្រូវចេះពិចារណារកហេតុផលឲ្យបានត្រឹមត្រូវ។
ព្រះពុទ្ធ ត្រូវបានហៅងថាជា “លោកវិទូ” ដែលជាអ្នកមានចំណេះដឹង និងយល់ដឹងពីលោកសច្ចៈខ្ពស់បំផុត គឺខ្ពស់ជាង “ទស្សនៈវិទូ”។
២. សូក្រាត
សូក្រាត ត្រូវបានចាត់ទុកជាបិតាទស្សនវិជ្ជា (ទស្សនវិទូដំបូងគេបង្អស់នៅលើលោក)។ តែតាមការពិត ទៅមានទស្សនវិទូ មុនសូក្រាតជាច្រើនដែលពួកគេទាំងនោះ ផ្ដោតការយកចិត្តទុកដាក់តែលើធម្មជាតិ គឺមានតែ សូក្រាតទេ ដែលបានសិក្សាទៅលើមនុស្ស បង្រៀនមនុស្សឲ្យចេះពិចារណា និងស្គាល់ពីខ្លួនឯង។ ផ្អែកលើ ទស្សនវិជ្ជាជាមូលដ្ឋានក្នុងការត្រិះរិះពិចារណារបស់សូក្រាតនេះហើយ ទើបមានទស្សនវិទូជំនាន់ក្រោយៗទៀត បានសិក្សាពីមនុស្ស និងបង្កើតជាគំនិតនយោបាយក្នុងការរៀបចំទំនាក់ទំ
ទស្សនវិជ្ជារបស់សូក្រាត (៧)៖
– មនុស្សត្រូវស្គាល់ធម្មជាតិជុំវិញខ្លួន
– ត្រូវស្គាល់អ្វីដែលនៅជិត មុននឹងទៅស្គាល់អ្វីដែលនៅឆ្ងាយ
– ស្គាល់ខ្លួនឯងឲ្យបានច្បាស់សិន
– ត្រូវជជែកស្វែងរកការពិត
– លទ្ធផលដែលល្អ គឺជាលទ្ធផលបានទទួលការរិះគន់រួចហើយ
– ត្រូវដុសខាត់ចិត្ត និងព្រលឹងខ្លួនឯងឲ្យល្អបរិសុទ្ធ
– ខ្ញុំមិនចេះអ្វីទាំងអស់ ។
ភាពក្រីក្ររបស់មនុស្សគឺអវិជ្ជា ។ គ្មាននរណាម្នាក់ប្រព្រឹត្តខុសដោយចេតនានោះទេ ការប្រព្រឹត្តខុស ទាំងនោះ គឺដោយសារអវិជ្ជា។ ដូចនេះ ដើម្បីធ្វើឲ្យមនុស្សជៀសផុតពីភាពក្រីក្រ និងការប្រព្រឹត្តខុស សូក្រាតបានបង្រៀនមនុស្សឲ្យមានវិជ្ជា តាមរយៈវិធីបួនយ៉ាង គឺ៖
– វិធីចំអក៖ ចោទសួររហូត
– វិធីសម្រាល៖ ឲ្យចេះគិត និងពិចារណា
– វិធីអនុមាណ៖ សួរដេញដោល រកចំណុចល្អ
– វិធីកំណត់និយមន័យ៖ សួរដេញដោល រកភាពពិត ភាព
នងមនុស្សនៅក្នុងសង្គម (ការគ្រប់គ្រងរដ្ឋ)។

Comments

  1. រៀនគិតរៀនទទួលខុសត្រូវស្គាល់ខុសស្គាល់ត្រូវ

    ReplyDelete

Post a Comment

Popular posts from this blog

ទស្សនៈលោកខាងលិច លោក​ខាងកើត លោក​សកល​

មុខងាររបស់ទស្សនៈវិជ្ជា

សីលធម៍របស់ខុងជឺ