Posts

Showing posts from June, 2019

សាវតារដ្ឋសភា

សាវតា I-សេចក្តីផ្តើមៈ    ប្រទេសកម្ពុជាជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុង ភូមិភាគអាស៊ី-អាគ្នេយ៍ មានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានភ្នំពេញជារាជធានី និងមាន រាជធានី-ខេត្ត៖ ២៥ ក្រុង-ស្រុក-ខណ្ឌ៖ ១៩៧ ឃុំ-សង្កាត់៖ ១.៦៣៣ ភូមិ៖ ១៤.១៣៩ មានប្រជាពលរដ្ឋ ១៤លាននាក់ ។ -ភាសា និងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ -អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែកដាច់ពីគ្នា​ រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ប្រធានព្រឹទ្ធសភានីតិកាលទី​ ៣ សម្តេច ជា ស៊ីម ប្រធានរដ្ឋសភានីតិកាលទី ៥ សម្តេច ហេង សំរិន​ នាយករដ្ឋមន្ត្រី នីតិកាលទី ៥ នៃរដ្ឋសភា សម្តេច ហ៊ុន សែន ​​ II-ប្រវត្តិរបស់រដ្ឋសភាៈ     ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្ន...

ការបោះឆ្នោត

​ ការ​បោះ​ឆ្នោតជាតិ​សម្រាប់​រដ្ឋសភា​   រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ ចំនួន​ ៦ ដងរួចមកហើយ គឺ​ នៅ - ឆ្នាំ១៩៩៣ ឆ្នាំ​១៩៩៨​ ឆ្នាំ​២០០៣​ ឆ្នាំ​២០០៨ ឆ្នាំ២០១៣ និង​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨។ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ ទើបតែ​ត្រូវ​បាន​ធ្វើ​ឡើង​ ចំនួន​ ៣ លើកប៉ុណ្ណោះ គឺ​នៅ​ - ឆ្នាំ២០០៦ ឆ្នាំ២០១២និង​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០០១៨។  នៅ​ថ្នាក់​មូលដ្ឋាន​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ត្រូវ​បាន​រៀបចំ​ឡើង​ចំនួន​ ៤ លើក គឺ​នៅ  - ឆ្នាំ២០០២ ឆ្នាំ​២០០៧​ ឆ្នាំ២០១២ និង ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០១៧ ខណៈ​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ទើប​មានការ​បោះ​ឆ្នោ​យ​ជ្រើសរើស​ ចំនួន​ ២​លើក​ គឺ​នៅ​ - ឆ្នាំ២០០៩ ឆ្នាំ២០១៤ និងថ្ងៃអាទិត្យ ទី ២៦ ខែឧសភាឆ្នាំ២០១៩ ។ https://www.necelect.org.kh/khmer/content/2414

សម្តីមាស កែមឡី

សំដីមាសរបស់លោកបណ្ឌិត កែម ឡី កែប្រែ សម្តី មាស របស់​លោកបណ្ឌិត កែម ឡី ដែល​បាន​បន្សល់​ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​គិត​ពិចារណា និង​ផ្តល់​ជា​គំរូ​ថា​ធ្វើ​អ្វីៗ​ត្រូវ​តែ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ៖ ១.ធ្វើ​អ្នក​វិភាគ​ត្រូវ​ហ៊ាន​លះបង់​ជីវិត​។ ​ ២.ជូត​ទឹក​ភ្នែក​របស់​អ្នក​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ ៣. នៅ​ពេល​វិភាគ​ម្តងៗ​ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​នឹង​មាន​ជីវិត​ទេ។ ៤. ខ្ញុំ​នឹង​និយាយ​អ្វី​ដែល​អ្នក​ដទៃ​មិន​ហ៊ាន​និយាយ​។ ៥. សុវត្ថិភាព​ខ្ពស់​បំផុត​ដែល​អាច​ការពារ​​យើង​បាន​ជានិរន្តរ៍​គឺ​បេះដូង​ពលរដ្ឋ​។ ៦.ខ្លាច​ស្លាប់​ដោយសារ​ជួយ​ការពារ​ពលរដ្ឋ និង​បូរណភាព​ទឹកដី​មិន​មែន​ជា​ជម្រើស​ល្អ​ទេ។ ៧. អ្នក​មាន​អំណាច មាន​លុយ​ច្រើន​ពី​ការ​កេងប្រវ័ញ្ច​ធនធាន​សង្គម​ពី​ពលរដ្ឋ​ខ្លួនឯង​នោះ​អ្នក​អាច​មាន​សុវត្ថិភាព​​តែ​ពេល​នៅ​រស់​ទេ​តែ​ពេល​ស្លាប់​ទៅ​សូម្បី​តែ​ទី​តម្កល់​សាកសព​ក៏​អាច​គ្មាន​សុវត្ថិភាព​ដែរ​។ ៨. បើ​យើង​និយាយ​អ្វី​គឺ​ត្រូវ​និយាយ​ការពិត។ ៩. មុន​នឹង​ខ្ញុំ​វិភាគ​គឺ​ខ្ញុំ​បាន​គិត​ដល់​ចំណុច ៣ គឺ​ត្រូវ​រត់​ចោល​ស្រុក ត្រូវ​ជាប់​គុក និង​ត្រូវ​អស់​ជីវិត ១០. បើ​អ្នក​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ...