Posts

Showing posts from July, 2019

កាមគុណ៥យ៉ាង

ពិចារណា​៖ តើកាមគុណ៥ប្រការ មានអ្វីខ្លះ? ព្រះសម្មាសម្ពុទ្ធ​ សំដែងនឹង ព្រះឧទាយី យ៉ាង​ដូច្នោះ​ថា៖ [១៨២] ម្នាលឧទាយី កាមគុណនេះ មាន៥ប្រការ កាមគុណ៥ប្រការ តើអ្វីខ្លះ? គឺរូប​ទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួររីករាយ១ សំឡេងទាំងឡាយ ដែលបុគ្គល​គប្បី​ដឹង​បាន ដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយច្រមុះ…១ រសទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយអណ្តាត…១ ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយកាយជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ១។ ម្នាលឧទាយី នេះឯងហៅថា កាមគុណ៥ប្រការ។ ម្នាលឧទាយី សុខ និងសោមនស្សណា កើតឡើង ព្រោះ​អាស្រ័យ​កាមគុណ ទាំង៥ប្រការនេះ សេចក្តីសុខ និងសោមនស្សនេះ តថាគតហៅថា ជាសុខ​ក្នុងកាម ជាសុខមិនស្អាត ជាសុខរបស់បុថុជ្ជន មិនមែនជាសុខ របស់ព្រះអរិយៈ ដែលគេ​មិនគួរធ្វើ​ឲ្យថ្នឹក មិនគួរចំរើន មិនគួរធ្វើឲ្យរឿយៗឡើយ តថាគតពោលថា គួរខ្លាចសេចក្តី​សុខនេះ។ (សុតន្តបិដក មជ្ឈិម​និកាយ​ ភាគទី​២៣)

ដើមកំណើតបក្សកុម្មុយនិស្ត

Image
rfi Menu ស្តាប់ ដើមកំណើត​បក្សកុម្មុយនិស្តកម្ពុជា ប្រភពដើម​នៃ​បក្សកុម្មុយនិស្តកម្ពុជា គឺ​កើតចេញ​ពី​បក្សកុម្មុយនិស្ត​ឥណ្ឌូចិន​         មុននឹង​បង្កើត​ជា​គណបក្ស​កុម្មុយនិស្ត​កម្ពុជា ចលនាកុម្មុយនិស្ត​ខ្មែរ គឺ​ជា​ផ្នែក​មួយ នៃ​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន របស់​ ហូ ជីមិញ។ នៅ​ឆ្នាំ​១៩៥១ ទើប​ចលនា​កុម្មុយនិស្ត​ខ្មែរ​បាន​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដោយ​បង្កើត​ជា​គណបក្ស​ខ្លួនឯង មានឈ្មោះ​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។ បក្សកុម្មុយនិស្ត​ឥណ្ឌូចិន   លទ្ធិកុម្មុយនិស្ត​​បាន​ចាប់ផ្តើម​​រីកដុះដាល​ខ្លាំង នៅ​ទូទាំង​ពិភពលោក តាមរយៈ​​ចលនា​ប្រឆាំង​នឹង​អាណានិគម ដែល​ចាប់ផ្ទុះឡើង​ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទីពីរ។ នៅឥណ្ឌូចិន ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង​ ក៏​មាន​ចលនា​កុម្មុយនិស្ត​មួយ​ដែរ គឺ “បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន” ដែល​​បង្កើត​ឡើង​ដោយ ហូ ជីមិញ នៅ​ឆ្នាំ១៩៣០។ បក្ស​នេះ​ប្រមូលផ្តុំ​ចលនា​កុម្មុយនិស្ត​ដែល​មកពី​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ។ នៅ​កម្ពុជា​ សាខាបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ ត្រូវបាន​បង្កើតឡើង ​នៅ​ឆ្នាំ​១៩៤២ ដោ...