កាមគុណ៥យ៉ាង
ពិចារណា៖ តើកាមគុណ៥ប្រការ មានអ្វីខ្លះ? ព្រះសម្មាសម្ពុទ្ធ សំដែងនឹង ព្រះឧទាយី យ៉ាងដូច្នោះថា៖
[១៨២] ម្នាលឧទាយី កាមគុណនេះ មាន៥ប្រការ កាមគុណ៥ប្រការ តើអ្វីខ្លះ?
គឺរូបទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួររីករាយ១ សំឡេងទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយច្រមុះ…១ រសទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយអណ្តាត…១ ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយកាយជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ១។
ម្នាលឧទាយី នេះឯងហៅថា កាមគុណ៥ប្រការ។
ម្នាលឧទាយី សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យកាមគុណ ទាំង៥ប្រការនេះ សេចក្តីសុខ និងសោមនស្សនេះ តថាគតហៅថា ជាសុខក្នុងកាម ជាសុខមិនស្អាត ជាសុខរបស់បុថុជ្ជន មិនមែនជាសុខ របស់ព្រះអរិយៈ ដែលគេមិនគួរធ្វើឲ្យថ្នឹក មិនគួរចំរើន មិនគួរធ្វើឲ្យរឿយៗឡើយ តថាគតពោលថា គួរខ្លាចសេចក្តីសុខនេះ។
(សុតន្តបិដក មជ្ឈិមនិកាយ ភាគទី២៣)

Comments
Post a Comment