Definition of SMART
SMART ១. Specific (S)៖ មានន័យថាគោលដៅរបស់អ្នកត្រូវតែច្បាស់លាស់។ ឧ. អ្នកដាក់គោលដៅថា “ឆ្នាំក្រោយខ្ញុំត្រូវខិតខំប្រឹងប្រែងធ្វើការឱ្យឡើងប្រាក់ខែ”។បើសិនជាគោលដៅរបស់អ្នកបែបនេះគឺវាមិនទាន់មានភាពច្បាស់លាស់នោះទេ ប៉ុន្តែបើសិនជាអ្នកដាក់គោលដៅថា “ឆ្នាំក្រោយខ្ញុំត្រូវខិតខំប្រឹងប្រែងធ្វើការឱ្យឡើងប្រាក់ខែដល់១០០០ដុល្លារ”ទើបនេះជាគោលដៅមួយដែលប្រើតួលេខ១០០០ដុល្លារច្បាស់ៗជាងអ្វីដែលអ្នកកំណត់លើកដំបូង។ ជាទូទៅគេតម្រូវឱ្យអ្នកសួរយ៉ាងតិច៥សំណួរ (WH) មកខ្លួនឯង ដើម្បីធ្វើឱ្យការកំណត់គោលដៅរបស់អ្នកកាន់តែមានភាពច្បាស់លាស់។ -What: តើខ្ញុំចង់សម្រេចអ្វី? -Why: ហេតុអ្វីគោលដៅនេះសំខាន់ឬ ហេតុផលអ្វីបានជាអ្នកចង់សម្រេចវា? -Who: តើអ្នកណាខ្លះដែលជាមនុស្សពាក់ព័ន្ធជាមួយនឹងគោលដៅរបស់អ្នក? Where: តើគោលដៅរបស់អ្នកនេះត្រូវឱ្យអ្នកធ្វើវា ឬសម្រេចវានៅទីណា? -Which: តើធនធានណាដែលអ្នកត្រូវប្រើដើម្បីសម្រេចគោលដៅនេះជាដើម? ២. Measurable (M)៖ មានន័យថាគោលដៅរបស់អ្នកគឺអាចវាស់វែងបាន។ អ្នកត្រូវដឹងថាតើអ្នកអាចប្រើវីធីសាស្ត្របែបណាដើម្បីអាចវាស់វែងថាអ្នកសម្រេចគោលដៅបានប៉ុន្មានភាគរយ ឬដើរដល់ចំណុចណាមួយជាដើម។ ឧ. គោលដៅរបស់អ្នកគឺត្រូវទទួលបានប្រាក់ខែ ១០០០ ដុល្ល...