Definition of SMART
SMART
១. Specific (S)៖ មានន័យថាគោលដៅរបស់អ្នកត្រូវតែច្បាស់លាស់។ ឧ. អ្នកដាក់គោលដៅថា “ឆ្នាំក្រោយខ្ញុំត្រូវខិតខំប្រឹងប្រែងធ្វើការឱ្យឡើងប្រាក់ខែ”។បើសិនជាគោលដៅរបស់អ្នកបែបនេះគឺវាមិនទាន់មានភាពច្បាស់លាស់នោះទេ ប៉ុន្តែបើសិនជាអ្នកដាក់គោលដៅថា “ឆ្នាំក្រោយខ្ញុំត្រូវខិតខំប្រឹងប្រែងធ្វើការឱ្យឡើងប្រាក់ខែដល់១០០០ដុល្លារ”ទើបនេះជាគោលដៅមួយដែលប្រើតួលេខ១០០០ដុល្លារច្បាស់ៗជាងអ្វីដែលអ្នកកំណត់លើកដំបូង។ ជាទូទៅគេតម្រូវឱ្យអ្នកសួរយ៉ាងតិច៥សំណួរ (WH) មកខ្លួនឯង ដើម្បីធ្វើឱ្យការកំណត់គោលដៅរបស់អ្នកកាន់តែមានភាពច្បាស់លាស់។
-What: តើខ្ញុំចង់សម្រេចអ្វី?
-Why: ហេតុអ្វីគោលដៅនេះសំខាន់ឬ ហេតុផលអ្វីបានជាអ្នកចង់សម្រេចវា?
-Who: តើអ្នកណាខ្លះដែលជាមនុស្សពាក់ព័ន្ធជាមួយនឹងគោលដៅរបស់អ្នក?
Where: តើគោលដៅរបស់អ្នកនេះត្រូវឱ្យអ្នកធ្វើវា ឬសម្រេចវានៅទីណា?
-Which: តើធនធានណាដែលអ្នកត្រូវប្រើដើម្បីសម្រេចគោលដៅនេះជាដើម?
២. Measurable (M)៖ មានន័យថាគោលដៅរបស់អ្នកគឺអាចវាស់វែងបាន។ អ្នកត្រូវដឹងថាតើអ្នកអាចប្រើវីធីសាស្ត្របែបណាដើម្បីអាចវាស់វែងថាអ្នកសម្រេចគោលដៅបានប៉ុន្មានភាគរយ ឬដើរដល់ចំណុចណាមួយជាដើម។ ឧ. គោលដៅរបស់អ្នកគឺត្រូវទទួលបានប្រាក់ខែ ១០០០ ដុល្លារ ប៉ុន្តែបច្ចុប្បន្នអ្នកទទួលបានប្រាក់ខែ ២៥០ ដុល្លារ។ នេះមានន័យថាអ្នកសម្រេចគោលដៅបាន ២៥ភាគរយហើយ។ បើសិនជាកន្លះឆ្នាំក្រោយអ្នកអាចទទួលបានប្រាក់ខែ ៧៥០ ដុល្លារនោះមានន័យថាអ្នកសម្រេចគោលដៅបាន ៧៥ភាគរយហើយ។ ចុងក្រោយបើចុងឆ្នាំអ្នកពិតជាអាចទទួលបានប្រាក់ខែ ១០០០ ដុល្លារពិតមែន នោះមានន័យថាគោលដៅរបស់អ្នកគឺពិតជាសម្រេចបាន ១០០ភាគរយដូចការគ្រោងទុកពិតមែន។
៣. Achievable (A)៖ មានន័យថាគោលដៅរបស់អ្នកគឺជាគោលដៅអាចសម្រេចបាន មិនមែនជាគោលដៅដែលអច្ឆរិយហួសហេតុពេកនោះទេ។ ឧ. ប្រាក់ខែ ១០០០ ដុល្លារ ជាគោលដៅមួយដែលអ្នកអាចមានភាគរយច្រើនដើម្បីសម្រេចវាពិតមែន។ ផ្ទុយទៅវិញបើសិនជាប្រាក់ខែអ្នកឥលូវត្រឹមតែ ២៥០ ឬ៥០០ ដុល្លារ ប៉ុន្តែអ្នកដាក់គោលដៅថា ឆ្នាំក្រោយនឹងឡើងប្រាក់ខែឱ្យបាន ១លានដុល្លារក្នុងមួយឆ្នាំ នេះជាគោលដៅមួយដែលអច្ឆរិយធំហួសហេតុខ្លាំងពេក ហើយចំពោះអត្រាដែលអាចសម្រេចបានគឺតិចតួចបំផុត។ ដូច្នេះគោលដៅដែលអ្នកកំណត់គួរតែប្រហាក់ប្រហែល ឬធំជាងសមត្ថភាពរបស់អ្នកល្មម ទើបជាគោលដៅដែលល្អ។ នៅក្នុងចំណុចនេះអ្នកគួរតែចោទសួរសំណួរមួយចំនួនមកកាន់ខ្លួនឯងគឺ
១. តើខ្ញុំអាចសម្រេចគោលដៅនេះបានដោយរបៀបណា?
២. តើគោលដៅនិងសមត្ថភាពរបស់អ្នកមានភាពស៊ីគ្នាដែរឬទេ?
៤. Realistic (R)៖ មានន័យថាគោលដៅរបស់អ្នកគឺមានភាពប្រាកដនិយមពិតជាចង់សម្រេចវាពិតមែន។ អ្នកត្រូវមានការតាំងចិត្ត ផ្ដោតលើគោលដៅ រកឱ្យឃើញហេតុផលដែលអ្នកចង់សម្រេចវា មានផែនការដើម្បីសម្រេចវា និងធ្វើសកម្មភាពផ្សេងៗដែលជាជំហានឆ្ពោះទៅរកគោលដៅរបស់អ្នកជាដើម។ ជំហាននេះអ្នកគួរតែធ្វើឱ្យប្រាកដថា គោលដៅនេះពិតជាមានសារៈសំខាន់ចំពោះអ្នក ហើយវាក៏ស្របទៅនឹងគោលដៅដែលពាក់ព័ន្ធផ្សេងទៀតដែរ។ ជាទូទៅដើម្បីសម្រេចគោលដៅ យើងប្រាកដជាត្រូវការការគាំទ្រនិងជំនួយផ្សេងៗពីមជ្ឈដ្ឋានជុំវិញខ្លួន ដើម្បីសម្រេចគោលដៅ។ ប៉ុន្តែយើងក៏ត្រូវប្រាកដថា នៅពេលដែលផែនការរបស់យើងអាចទទួលបាននូវភាពជោគជ័យវាក៏បានផ្ដល់នូវអត្ថប្រយោជន៍ទៅដល់ពួកគេវិញផងដែរ។
៥. Time (T)៖ មានន័យថាគោលដៅរបស់អ្នកគឺត្រូវមានពេលវេលាកំណត់ឱ្យបានច្បាស់លាស់។ ឧ. គោលដៅនៃការចង់ឡើងប្រាក់ខែរបស់អ្នកគឺ ១ឆ្នាំ ដែលនេះជាការបញ្ជាក់ពេលវេលាមួយច្បាស់លាស់។ ប៉ុន្តែបើសិនជាអ្នកអាចកំណត់ថា គោលដៅរបស់អ្នកនឹងចាប់ធ្វើពីថ្ងៃណា ខែណា ឆ្នាំណាហើ់យបញ្ចប់ថ្ងៃណា ខែណាឆ្នាំណាច្បាស់ៗទៀតគឺរឹតតែល្អប្រសើរព្រោះវាកាន់តែច្បាស់លាស់ជាងមុនមួយកម្រិតទៀត។

Comments
Post a Comment