សំដីជាឯក. លេខជាទោ. អក្សរជាត្រី
សំដីជាឯក. លេខជាទោ. អក្សរជាត្រី
ការមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរបំពេញ អកុសលមាននៅគួរលះចេញជួញមានចំណេញគួរខំជួញ។
គប់ប្រាជ្ញនាំប្រាណឲ្យបានសុខ គប់ពាលនាំស្តុកចិត្តមួហ្មង គប់ប្រាជ្ញនាំឃ្លាតចាកបាបផង
គប់ពាលសៅហ្មងជាប្រក្រតី ។
គោលនៃជំនឿយោ ច សទ្ទបរិត្តាសី វនេ វាតមិគោ យថា
លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ ។
«បុគ្គលណាភ្ញាក់ផ្អើលសម្លេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។
បុគ្គលដែលភ្ញាក់ផ្អើលសម្លេង ឈ្មោះថាជាអ្នកមានចិត្តស្រាល
ពោលគឺអ្នកមានត្រចៀកសឆាប់ជឿគេងាយនោះឯងខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។
ក្នុងកាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងវិធី
បដិបត្តិក្នុងរឿងដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណាដល់អ្នកស្រុកកាលាមៈ
មុននឹងជឿរឿងណាមួយថាពិតឬមិនពិត ចំនួន ១០ យ៉ាង ដូចតទៅនេះ
១)មា អនុស្សវេន
កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២)មា បរម្បរាយ
កុំអាលជឿព្រោះទំនៀមទម្លាប់។
៣)មា ឥតិកិរាយ
កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤)មា បិដកសម្បទានេន
កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។
៥)មា តក្កហេតុ
កុំអាលជឿព្រោះហេតុនៃតក្កវិជ្ជា ។
៦)មា នយហេតុ
កុំអាលជឿព្រោះលំនឹកស្មាន ។
៧)មា អាការបរិវិតកេ្កន
កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨)មា ទិដ្ឋិនិជ្ឈានក្ខន្តិយា
កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែល ពិនិត្យពិច័យហើយ។
៩)មា ភព្វរូបតាយ
កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ។
១០)មា សមណោ នោ គរូតិ
កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូប នេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ត្រាស់ថា
«លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថារឿងទាំងអស់នោះជា អកុសល
ជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោល ឬ បដិបត្តិតាម ។

ជៀង កៃ ឆែក (Chiang Kai-shek)
កើត៖ ៣១ ខែតុលា ឆ្នាំ ១៨៨៧ ស្លាប់៖ ០៥ ខែមេសា ឆ្នាំ ១៩៧៥ (អាយុ ៨៧ ឆ្នាំ)
គួរជាកេរ្តិ៍ឈ្មោះដែលខ្ចរខ្ចាយជានិច្ចនិរន្តរ៍
ការស្វែងរកផលប្រយោជន៍ គួរជាផលប្រយោជន៍ដើម្បីពួងជនទាំងផែនប្រថពី ។
(ជៀង ខៃ ឆែក)
(ជៀង ខៃ ឆែក)
មរតកគំនិត

They that can give up essential liberty to obtain a little temporary safety deserve neither liberty nor safety. Ben Franklin

បែន ហ្វ្រែងក្លិន
កើត៖ ១៧ មករា ១៧០៦ ស្លាប់៖ ១៧ មេសា ១៧៩០ (អាយុ ៨៤ ឆ្នាំ )
មរតកគំនិត

Marie Curie (៧ វិច្ឆិកា ១៨៨៧ – ៤ កក្កដា ១៩៤៣

Life is not easy for any of us. But what of that? We must have perseverance and above all confidence in ourselves. We must believe that we are gifted for something and that this thing must be attained.

ម៉ារី ស្កូដូស្កា គុយរី (Marie Skłodowska Curie) (៧ វិច្ឆិកា ១៨៦៧ – ៤
កក្កដា ១៩៣៤) គឺជារូបវិទូ និងគីមីវិទូជនជាតិប៉ូឡូញ-បារាំងដ៏ល្បីល្បាញដែលបាន
ត្រួសត្រាយការស្រាវជ្រាវអំពីវិទ្យុសកម្មដំបូងគេ។
គាត់គឺជាមនុស្សដំបូងគេដែលទទួលបានរង្វាន់ណូបែលពីរគឺ ផ្នែករូបវិទ្យា
និងផ្នែកគីមីវិទ្យា[១] ។ គាត់គឺជាស្ត្រីទីមួយដែលបានក្លាយជាសាស្ដ្រាចារ្យនៅឯ
សាកលវិទ្យាល័យប៉ារីស ។ គាត់គឺជាស្ត្រីដំបូងដែលត្រូវបានគេបញ្ចុះសពនៅក្នុង
វិមានប៉ារីសប៉ង់តេអុង (១៩៩៥) ដោយសារគុណសម្បត្តិរបស់គាត់។
គាត់ ត្រូវបានគេដាក់ឈ្មោះថា ម៉ារីយ៉ា សាឡូមៀ ស្កូដូស្កា នៅពេលកើតក្នុងទីក្រុងវ៉ារស្សាវ៉ា (ពេលនោះជាដែនដីប៉ូឡូញកាន់កាប់ដោយរុស្ស៊ី) ហើយគាត់បានរស់នៅទីនោះរហូតដល់អាយុ ២៤ឆ្នាំ ។ ក្នុងឆ្នាំ ១៨៩១ គាត់បានតាមបងស្រីខ្លួនឈ្មោះ ប្រូនីស្វាវ៉ា ទៅសិក្សានៅទីក្រុងប៉ារីស ដែលជាកន្លែងគាត់បានបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សា និងសម្រេចកិច្ចការវិទ្យាសាស្ត្រជាបន្តបន្ទាប់។ គាត់បានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យារួមគ្នាជាមួយប្ដី ឈ្មោះ ព្យែរ គុយរី និងលោក អង់រី បិកកឺរ៉ែល។ គាត់បានឈ្នះរង្វាន់ណូបែលមួយទៀតក្នុងផ្នែកគីមីវិទ្យាតែម្នាក់ ឯង ។ គាត់គឺជាស្ត្រីដំបូងគេដែលបានទទួលរង្វាន់ណូបែល និងបានដល់ទៅពីរក្នុងផ្នែកផ្សេងគ្នា។
ស្នាដៃ របស់គាត់រួមមានទ្រឹស្ដីស្ដីអំពីវិទ្យុសកម្ម (ពាក្យដែលអ្នកស្រីបង្កើត[២]) បច្ចេកទេសក្នុងការញែកធាតុអ៊ីសូតូបវិទ្យុសកម្ម និងបានរកឃើញធាតុវិទ្យុសកម្មពីរគឺ ប៉ូឡូញ៉ូម និង រ៉ាដ្យូម។ គាត់បានដឹកនាំការស្រាវជ្រាវដំបូងគេលើលោកក្នុងការព្យាបាល ណេអូប្លាស់ (សាច់ដុះ)ដោយប្រើអ៊ីសូតូបវិទ្យុសកម្ម។ អ្នកស្រីជាស្ថាបនិកវិទ្យាស្ថានគុយរីទាំង២កន្លែងគឺ វិទ្យាស្ថានគុយរី (ប៉ារីស) និង វិទ្យាស្ថានគុយរី (វ៉ារស្សាវ៉ា)។
ស្កូដូស្កា ម៉ារី (ជាឈ្មោះដែលគាត់តែងហៅខ្លួនឯង) មិនដែលបាត់បង់មនោសញ្ចេតនាពីអត្តសញ្ញាណដើមជាជនជាតិប៉ូឡូញទេ ខណៈពេលដែលគាត់ក៏ជាពលរដ្ឋបារាំងដ៏ស្មោះត្រង់ដែរនោះ។ គាត់បង្រៀនភាសាប៉ូឡូញដល់កូនស្រីទាំងអស់របស់គាត់ និងបាននាំពួកគេទៅលេងប្រទេសប៉ូឡូញផងដែរ។ គាត់បានដាក់ឈ្មោះអោយធាតុគីមីដំបូងគេដែលគាត់រកឃើញថា ប៉ូឡូញ៉ូម (១៨៩៨) ដើម្បីជាកិត្តិយសដល់មាតុប្រទេសរបស់គាត់។ [៣] ក្នុងកំឡូងសង្គ្រាមលោកលើកទី១គាត់បានក្លាយជាសមាជិការរបស់ គណកម្មាធិការនៃប៉ូឡូញសេរី (Komitet Wolnej Polski)។[៤] នៅឆ្នាំ១៩៣២ គាត់បានស្ថាបនាវិទ្យាស្ថានរ៉ាដ្យូម (សព្វថ្ងៃជា វិទ្យាស្ថានជំងឺមហារីក ម៉ារីយ៉ា ស្កូដូស្កា គុយរី) នៅទីក្រុងកំណើតរបស់គាត់គឺនៅ វ៉ារស្សាវ៉ា ។
អានប្រវត្តិពិស្ដារ

មរតមគំនិត
លោក ដាយឆាខុ ឥកេដៈ

រូបសំណាកព្រះសង្ឃ Nichiren នៅ Honnoji ស្រុក Teramachi
ក្រុង Kyoto ប្រទេសជប៉ុន ។
ព្រះសង្ឃ Nichiren
ប្រសូត ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ១២២២ សុគតថ្ងៃទី ១៣ ខែតុលា ឆ្នាំ ១២៨២ ។
លោក ដាយឆាខុ ឥកេដៈ កើតថ្ងៃទី ០២ ខែមករា ឆ្នាំ ១៩២៨ បច្ចុប្បន្ន អាយុ ៨៣ ឆ្នាំ
ជាប្រធាន Sōka Gakkai International (SGI) ដែលជាអង្គការព្រះពុទ្ធសាសនាមហា
យានមួយមានឈ្មោះថា ฺព្រះពុទ្ធសាសនា Nichiren នៅប្រទេសជប៉ុន ។ ព្រះពុទ្ធ
សាសនានិកាយមួយនេះ បានប្រកាសថា ខ្លួនមានបរិស័ទប្រមាណជាង ១២ លាន
នាក់នៅក្នុងប្រទេសចំនួន ១៩២ ក្នុងពិភពលោក ។
លោក ដាយឆាខុ ឥកេដៈ ជាកូនប្រុសទី ៥ នៃគ្រួសារកសិករមួយនៅ Ōta ទីក្រុង
Tokyo ប្រទេសជប៉ុន ហើយលោកបានចូលកាន់តួនាទីជាប្រធាន Sōka Gakkai
International ចាប់ពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ១៩៦០ ដល់ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ
១៩៧៩ ។
Sōka Gakkai (創価学会) គឺជាចលនាប្រតិបត្តិសាសនាមួយនៃ ព្រះពុទ្ធសាសនា
Nichiren ដែលជាសាខាមួយនៃព្រះពុទ្ធសាសនាមហាយាន មានប្រភពចេញពីពាក្យ
ប្រៀនប្រដៅរបស់ព្រះសង្ឃជប៉ុនមួយអង្គ ព្រះនាម Nichiren នាសតវត្សរ៍ ទី ១៣ ៕

ក្រុង Kyoto ប្រទេសជប៉ុន ។
ព្រះសង្ឃ Nichiren
ប្រសូត ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ១២២២ សុគតថ្ងៃទី ១៣ ខែតុលា ឆ្នាំ ១២៨២ ។
មរតមគំនិត 
មរតមគំនិត

អាល់បឺត អែងស្តែង (Albert Einstein) អានតាមសំនៀងបារាំង៖ អាល់ប៊ែរអាំងស្តាំង
(១៤ មិនា ១៨៧៩ – ១៨ មេសា ១៩៥៥) ជាអ្នករូបវិទ្យាទ្រឹស្ដីសញ្ជាតិអាមេរិកដើមកំណើត
អាល្លឺម៉ង់ ។ លោកត្រូវបានគេស្គាល់ច្បាស់តាមរយៈទ្រឹស្ដីរ៉ឺឡាទីវីតេរបស់លោក និងជា
ពិសេស តាមរយៈរូបមន្តសមមូលម៉ាស់-ថាមពលគឺ E = mc2 ។
អែងស្តែងបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យានៅឆ្នាំ ១៩២១ សម្រាប់ការបំរើការរបស់
លោកក្នុងវិស័យរូបវិទ្យាទ្រឹស្ដី និងជាពិសេសគឺការរកឃើញច្បាប់ស្ដីពីផលហ្វូតូអគ្គីសនី ។
ការរួមចំណែករបស់អែងស្តែងក្នុងផ្នែករូបវិទ្យា មានដូចជា
ទ្រឹស្ដីរ៉ឺឡាទីវីតេពិសេស (ដែល តភ្ជាប់មេកានិច និងអេឡិចត្រូម៉ាញ៉េទិច) និង
ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅ(ដែលត្រូវបានគេ
រំពឹងថាអាចពង្រីកគោលការណ៍រ៉ឺឡាទីវីតេ សម្រាប់អនុវត្តជាមួយចលនាមិនឯកសណ្ឋាន
និងសម្រាប់បង្កើតទ្រឹស្ដីថ្មីស្ដីពីទំនាញសកល ។
ការរួមចំណែកផ្សេងៗទៀតមាន កូស្មូឡូស៊ីរ៉ឺឡាទីវីស, ចលនាកាពីលែរ,ចំណោមទក្លាស់
សិចនៃមេកានិចស្ថិតិ និងការប្រើប្រាស់របស់វានៅក្នុងទ្រឹស្ដីកង់ទិច (ការបកស្រាយ
ចលនាប៊្រោននៃម៉ូលេគុល និង អាតូម), ទ្រឹស្ដីកង់ទិចនៃឧស្ម័នម៉ូណូអាតូម, លក្ខណៈ
ទែរមិចនៃពន្លឺដែលមានដង់ស៊ីតេកាំរស្មីបន្សាយទាប (ដែលបានក្លាយជាគ្រឹះនៃ
ទ្រឹស្ដីហ្វូតុង)-ល-។
អែងស្តែងបានបោះពុម្ភស្នាដៃផ្នែកវិទ្យាសាស្ត្រចំនួនជាង ៣០០ ច្បាប់
និងមិនមែនវិទ្យា សាស្ត្រចំនួនជាង ១៥០ ច្បាប់ ។
អែងស្តែងត្រូវបានសហគមន៍រូបវិទ្យាគោរពនិងស្ញើច សរសើរហើយនៅឆ្នាំ ១៩៩៩
ទស្សនាវដ្ដី ថាម បានដាក់ងារឲ្យលោកថា បុគ្គលប្រចាំ សតវត្សរ៍ ។
មរតមគំនិត

ទស្សនវិជ្ជា របស់គាត់ បានបញ្ជាក់ពីធម្មចរិយាបុគ្គល និងការគ្រប់គ្រង ដោយសច្ចធម៌នៃទំនាក់ទំនងសង្គម យុត្តិធម៌ និងភាពស្មោះត្រង់។ តម្លៃទាំងនេះ បានលេចត្រដែតឡើងនៅក្នុងប្រទេសចិន លើសលទ្ធិដទៃទៀតដូចជា លទ្ធិនីតិនិយម ឬ លទ្ធិតាវ ក្នុងសម័យរាជវង្សហាន (២០៦ មុនគ.ស. – គ.ស. ២២០)។ ផ្នត់គំនិតរបស់ខុង ជឺ ត្រូវបានវិវឌ្ឍទៅជាប្រព័ន្ធទស្សនវិជ្ជា ដែលត្រូវបានគេស្គាល់ថា លទ្ធិខុងជឺ។ លទ្ធិនេះ ត្រូវបាននាំចូលទៅអឺរ៉ុប ដោយអ្នកបួសនិកាយយ៉េស៊ូអ៊ិតជាតិអ៊ីតាលីឈ្មោះ Matteo Ricci ដែលបានសរសេរឈ្មោះខុង ជឺ ជាភាសាឡាតាំងលើកដំបូងថា “Confucius” (កុង.ហ្វូ.ស៊ីយូស) ។
ការបង្រៀនរបស់គាត់ អាចត្រូវបានគេប្រទះឃើញនៅក្នុងចំណានអក្សរសាស្ត្រខុងជឺ គឺជាការប្រមូលផ្ដុំសម្រង់សុភាសិតខ្លី ដែលត្រូវបានគេចងក្រងឡើងអស់រយៈពេលជាច្រើនឆ្នាំក្រោយមរណភាពរបស់ គាត់។ ប្រវត្តិសាស្ត្រសម័យទំនើប មិនជឿថា មានឯកសារជាក់លាក់ណាមួយ អាចបញ្ជាក់បានថា ត្រូវបានសរសេរដោយខុង ជឺ នោះឡើយ។ ប៉ុន្តែ អស់រយៈពេលជិត ២,០០០ មកនេះ គាត់ត្រូវបានគេជឿថា ជាអ្នកកែសម្រួល ឬ ជាអ្នកនិពន្ធ នូវគម្ពីរបុរាណទាំងប្រាំ ដូចជា គម្ពីរប្រតិបត្តិបញ្ញត្តិសាសនាបុរាណ Classic of Rites (五經) (អ្នកកែសម្រួល) និងគម្ពីរនិទាឃរដូវនិងសរទរដូវ Spring and Autumn Annals (春秋) (អ្នកនិពន្ធ) ។
មរតមគំនិត

Comments
Post a Comment