មេរៀនទស្សនៈវិជ្ជា
មេរៀនទស្សនៈវិជ្ជា
មេរៀនទី១
ធម្មជាតិរបស់ទស្សនវិជ្ជានិងទីតាំងរបស់វានៅក្នុងសង្គម
I.សេចក្តីផ្តើម
-ភាពជឿនលឿនខាងបច្ចេកវិទ្យា
និងអស្ថិរភាព(មិនឋិតថេរ) ផ្នែកនយោបាយ និងសេដ្ឋកិច្ច បាននាំមកនៅភាព ចម្រូងចម្រាស នៅក្នុងសង្គមដែលមិនធ្លាប់មានពីមុនមក។
កត្តានេះ បណ្តាលឳ្យមានភាពច្របូកច្របល់ អសន្តិ សុខនិងការភ័យខ្លាច ចំពោះមនុស្សជាតិ។
ការអត់ឃ្លានការបះបោរ អំពើភេរវកម្ម (គួរឳ្យតក់ស្លុត)និងការគំរាមកំ ហែង
ដោយអាវុធនុយក្លេអ៊ែរ បានធ្វើឳ្យមានកង្វល់នៅក្នុងជីវភាពរស់នៅ
និងជាអំពើប្រកបដោយគ្រោះថ្នាក់។ ហេតុអ្វីបានជាបញ្ហានេះកើតឡើង? តើមានច្រកចេញទេ? តើខ្ញុំ,ក្រុមគ្រួសាររបស់ខ្ញុំ
និងសង្គមរបស់យើងទៅជា យ៉ាងណា? ទាំងអស់នេះគ្រាន់តែជាបញ្ហាតិចតួច
ដែលធ្វើឳ្យទ័លគំនិត និងតាំងចិត្តដោយការសង្ស័យនិងមិន ច្បាស់លាស់។
មនុស្សមួយចំនួនអាចយល់ដឹង និងរស់នៅជាមួយបញ្ហារំខានទាំងនេះ។ មនុស្សមួយចំនួនទៀត
មិនអាចធ្វើដូច្នេះបាន។ ពួកគេឈឺចាប់បាត់បង់នូវកម្លាំងប្រាជា្ញ
បាត់បង់នូវសុខភាពផ្លូវចិត្ត(Sanity) ឬបញ្ចប់ជីវិត
របស់ពួកគេ។
-ទោះបីយ៉ាងណាក៍ដោយពិភពលោករបស់យើង
បានផ្ដល់នូវមធ្យោបាយ ដែលអាចស្ថាបនានូវជីវិតមួយ ដែល កាន់តែពេញចិត្តឡើង និងពិភពលោកមួយកាន់តែល្អឡើង។
យើងមានធនធានធម្មជាតិ ហើយនៅពេលដែល យើងយកវាមកប្រើប្រាស់ ដោយឈ្លាស់វៃ
វានឹងផ្ដល់នូវជីវភាពសម្បូររុងរឿង និងប្រកបទៅដោយផាសុខភាព។
-យើងទាំងអស់គ្នាមានសក្ដានុភាព(Potentials)
នៅពេលដែលបានអភិវឌ្ឍនិងប្រើប្រាស់វាបានល្អ វានឹងបានចូល រួមវិភាគទានដល់ការសម្រេចបានល្អ
និងរួមចំណែកកសាងសង្គមមួយ ដែលពោរពេញដោយសន្តិភាពនិងរីក ចម្រើន។
II.និយមន័យនៃទស្សនវិជ្ជា
-ទស្សនវិជ្ជាមាននិយមន័យជាច្រើន
ដោយមកពីមានអ្នកគិតអំពីទស្សនវិជ្ជាក៏ច្រើន ហើយនិយមន័យទាំងអស់ មានលក្ខណៈខុសគ្នា
យោងតាមចំណាប់អារម្មណ៏ផ្ទាល់ខ្លួន និងភាពលម្អៀងរបស់ពួកគេ។
-ពាក្យថាទស្សនវិជ្ជាបានមកពីពាក្យក្រិច(Philia)
មានន័យថា“ស្រឡាញ់ឬចូលចិត្ត និង(Sophia)មានន័យថា ស្លូតបូត ចេះដឹង បណ្ឌិត ឬពុទ្ធិ។
–លោកពីតាហ្ក័រ បានឳ្យនិយមន័យទស្សនវិជ្ជាថា
ស្នេហា គតិបណ្ឌិត ឬការស្រឡាញ់គតិវិញ្ញូ។
–សូក្រាត បានឳ្យនិយមន័យទស្សនវិជ្ជាថា សេ្នហា
គតិវិញ្ញូ ស្វែងរក ឬចង់បានគតិវិញ្ញូ។
–តាមអព្ភូតន័យ (អស្ចារ្យ
ប្លែកណាស់) បានឳ្យនិយមន័យទស្សនវិជ្ជាថា គំនិត លទ្ធិ ឬការយល់ឃើញ។
–សម្តេចព្រះសង្ឃរាជជួនណាត បានឳ្យនិយមន័យទស្សនវិជ្ជាថា
(នបា) វិជ្ជាដែលកើតដោយទស្សនវិទ្យាសាស្រ្ត ចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ
ឬអំពីជីវិតនៃមនុស្សនិងសត្វ។
-តាមន័័យបច្ចុប្បន្ន ទស្សនវិជ្ជា
គឺជាការពិចារណាលើបញ្ហាមនុស្ស ដើម្បីស្វែងរកន័យឳ្យជីវិត ជាការភ្ញាក់នៃញាណ
ស្គាល់ខ្លួនឯង ដោយខ្លួនឯង ចេះស្គាល់ខ្លួនឯង
និងចេះស្គាល់ម្ចាស់ខ្លួនឯង។
–អារីស្តូត(Aristotle) ដែលជាទស្សនវិទូដ៏ល្បីល្បាញ
បានឳ្យនិយមន័យទស្សនវិជ្ជាថា ”ការគិត”។
–លោកប៊ីថល(Bittle) បានឳ្យនិយមន័យទស្សនវិជ្ជាថា
“ជាវិទ្យាសាស្ត្រស្ដីអំពីភាវៈនៅក្នុងវិចារណញ្ញាណខ្ពស់
បំផុតរបស់មនុស្សតែមួយគត់”។
–លោកធីថឹស(Titus) និងស្មីត(Smith)
បានផ្ដល់នូវនិយមន័យនៃទស្សនវិជ្ជា ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក
៥យ៉ាងគឺ៖
១.ឥរិយាបថផ្ទាល់ខ្លួន ចំពោះជីវិតនិងចក្រវាឡ។
២.វិធីនៃការគិតពិចារណា បែបឆ្លុះបញ្ចាំង
និងការសង្កេតប្រកបដោយវិចារណញ្ញាណ។
៣.ការប៉ុនប៉ង ដើម្បីទទួលនូវទស្សន:រួមមួយ។
៤.ការវិភាគពីភាសា តាមបែបតក្កវិជ្ជា និងបញ្ជាក់នូវអត្ថន័យ
នៃពាក្យនិងបញ្ញត្តិ។
៥.ជាចង្កោមបញ្ហា ក៏ដូចជាទ្រឹស្តី
អំពីដំណោះស្រាយបញ្ហាទាំងនោះផងដែរ។
III.ទស្សនវិជ្ជានិងវិទ្យាសាស្ត្រ
–ទស្សនវិជ្ជាត្រូវបានគេចាត់ទុកថាជាវិទ្យាសាស្ត្រមួយ។
-គេឱ្យនិយមន័យវិទ្យាសាស្ត្រថាជាអង្គពុទ្ធិ
ដែលបានផ្ទៀងផ្ទាត់ និងមានលក្ខណៈជាប្រព័ន្ធ ហើយក៏ជាវិធីនៃការ ទទួលពុទ្ធិ,សច្ទភាពផងដែរ។
ទស្សនវិជ្ជាមានមែកធាង៥យ៉ាងគឺ៖
១.ចរិយាវិទ្យា (សិក្សាអំពីអំពើល្អនិងអាក្រក់)។
២.តក្កវិទ្យា (សិក្សាអំពីហេតុផលនិយម)។
៣.សោភណវិទ្យា (សិក្សាអំពីសោភណភាព)។
៤.បរមត្ថវិទ្យា (សិក្សាអំពីសភាវៈផ្លូវចិត្ត)។
៥.មូលវិទ្យា (សិក្សាអំពីចំណេះដឹង)។
-ការខុសគ្នារវាងវិស័យទស្សនវិជ្ជានិងវិទ្យាសាស្រ្ត
-ទស្សនវិជ្ជា និយាយអំពីមនសិការ យុត្តិធម៌
ព្រលឹង និងអាទិទេព។
-វិទ្យាសាស្ត្រ និយាយអំពីគណិតវិទ្យា រូបវិទ្យា
គីមីវិទ្យា ជីវវិទ្យា ចិត្តវិទ្យា។
–លោកអឺគ្លីត ជាអ្នករកឃើញ គណិតវិទ្យា
នៅស.វទី៣មុនគ.ស។
–លោកហាលីលេនិងញូតុន ជាអ្នករកឃើញ រូបវិទ្យា
នៅស.វទី១៧។
–លោកឡាវ័រស្សេ ជាអ្នករកឃើញ គីមីវិទ្យា
នៅស.វទី១៨។
–លោកភ្លូតប៊ែរណា ជាអ្នករកឃើញ ជីវវិទ្យា
នៅស.វទី១៩។
–លោករីបូ ជាអ្នករកឃើញ ចិត្តវិទ្យាជាដើម
នៅស.វទី១៩។
IV.មុខងាររបស់ទស្សនវិជ្ជាក្នុងឋានៈជាវិទ្យាសាស្រ្ត
–ក្នុងឋានៈជាវិទ្យាសាស្ត្រដ៏ទូលំទូលាយទស្សនវិជ្ជាមានមុខងារ
៣ ផ្សេងគ្នាគឺ៖
ទី១.វាគឺជាកិច្ចការរបស់ទស្សនវិជ្ជា
ដែលពិនិត្យដោយប្រុងប្រយ័ត្ន និងធ្វើការរិះគន់មូលបដិញ្ញា(ការសន្មត់)
និងសន្និដ្ឋាននៃរាល់វិទ្យាសាស្ត្រទាំងអស់ដូចជា ជីវវិទ្យា,រូបវិទ្យា,សង្គមវិទ្យានិងកាយវិភាគសាស្ត្រ។
ទី២.មុខងារដែលទស្សនវិជ្ជាសំដែងឡើង ជាវិទ្យាសាស្ត្រ
គឺសំយោគលទ្ធផល។
–លោកប្រូដ(Broad) បានកំណត់សម្គាល់ដូចខាងក្រោម៖
-កម្មវត្ថុរបស់ទស្សនវិជ្ជា
គឺត្រួតពិនិត្យលទ្ធផលវិទ្យាសាស្ត្រនានា ដោយបន្ថែមទៅលើវិទ្យាសាស្ត្រទាំងនោះ
នូវលទ្ធផលនៃបទពិសោធន៍សាសនា និងបទពិសោធន៍សីលធម៌ របស់មនុស្សជាតិ។
-ទស្សនវិជ្ជាបានផ្ដល់កំណើតដល់វិទ្យាសាស្ត្រនានាដូចជាយន្ដសាស្រ្ត,គណិតវិទ្យា,តារាវិទ្យានិងចិត្តវិទ្យាជាដើម។
ទី៣.មុខងារទស្សនវិជ្ជា គឺបង្រួបបង្រួមនិងនាំវិទ្យាសាស្រ្តទាំងនេះ
និងវិទ្យាសាស្ត្រផ្សេងៗទៀត ឳ្យបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។
V. ទស្សនវិជ្ជានិងសង្គម
–លោកវិបស្ទ័រ(Webster) ឱ្យនិយមន័យសង្គមថា
“ក្រុមសង្គមស្ថិតនៅជាអចិន្រៃយ៍ និងរួមសហការគ្នាដែលមាន សមាជិករបស់គេ
បានអភិវឌ្ឍនិងរៀបចំគំរូ នៃទំនាក់ទំនងតាមអន្តរកម្ម ជាមួយគ្នាទៅវិញទៅមក។
-សង្គមវិទូមួយក្រុមបាននិយាយថា “សង្គមគឺជាក្រុមមនុស្សដ៏ធំបំផុត ដែលមានទម្លាប់ឧត្តមគតិ និងឥរិយាបថរួម
ដែលរស់នៅលើទឹកដីមួយជាក់លាក់ និងចាត់ទុកពួកគេថាជាសង្គមមួយ។
–លោកប្រៃមែន(Bright man) បាននិយាយយ៉ាងឈ្លាសវៃថា ទស្សនវិជ្ជា គឺជាមគ្គទ្ទេសនៃជីវិត។
–លោកប្រៃមែន(Brightman) បានបន្ថែមទៀតថា
“ទស្សនវិជ្ជា គឺជាដំណើរនៃបទពិសោធន៍មួយ
ប្រកបដោយវិចារ ណញ្ញាណនិងដំណើរការ នៃការស្វែងរកសច្ចភាព”។
-ទិដ្ឋភាពសំខាន់មួយទៀតរបស់សង្គម
និងជីវភាពសង្គមគឺការបង្កើតទម្លាប់ឥរិយាបថឧត្តមគតិ និងតម្លៃផ្សេងៗ។
VI.តម្លៃរបស់ទស្សនវិជ្ជា
–ចំពោះសំណួរដែលគេសួរថា
ហេតុអ្វីបានជាយើងគួរតែសិក្សាទស្សនវិជ្ជា មានផលប្រយោជន៏អ្វីខ្លះ?
–លោកពីការហ្គ័រ(Pythagoras) ជាអ្នកបានផ្ដល់ចម្លើយដំបូងបំផុតថា ទស្សនវិជ្ជា ជាការស្វែងរកពុទ្ធិ
សម្រាប់ផល ប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនពឹងផ្អែកលើផលចំណេញ ឬផលប្រយោជន៍នោះទេ។
-ការសិក្សាទស្សនវិជ្ជា
បានផ្ដល់ឱ្យនូវពុទ្ធិយ៉ាងទូលំទូលាយ និងស៊ីជម្រៅទៀតផង។ ដូចជាវិចិត្រសិល្បៈដែរ ទស្សនវិជ្ជាមានតម្លៃធម្មជាតិ(តម្លៃពិត)
និងមានសារៈសំខាន់។ យើងច្រៀងនិងស្ដាប់តន្រី្ត អានកំណាព្យ
មើលភាពយន្ដ និងសិក្សាគំនូរនិងចម្លាក់ ពីព្រោះវត្ថុទាំងនោះ
គឺវាធ្វើឱ្យសប្បាយរីករាយដល់ខ្លួន ហើយមិនចាំបាច់ សម្រាប់អ្នកផ្សេងទៀតឡើយ។
–ម្យ៉ាងវិញទៀត ទស្សនវិជ្ជាជួយឱ្យនិស្សិត យល់ដឹងពីខ្លួនឯងកាន់តែច្បាស់ឡើង យល់ដឹងអំពីមនុស្សជាតិយល់ ដឹងអំពីពិភពលោក និងយល់ដឹងអំពីអត្តន័យនៃជីវិត ពោលគឺការយល់ដឹង ដែលអាចរីកចម្រើនឥតឈប់ឈរ។
–ម្យ៉ាងវិញទៀត ទស្សនវិជ្ជាជួយឱ្យនិស្សិត យល់ដឹងពីខ្លួនឯងកាន់តែច្បាស់ឡើង យល់ដឹងអំពីមនុស្សជាតិយល់ ដឹងអំពីពិភពលោក និងយល់ដឹងអំពីអត្តន័យនៃជីវិត ពោលគឺការយល់ដឹង ដែលអាចរីកចម្រើនឥតឈប់ឈរ។
–លោកនីកូសុន(J.ANichoson) បានបង្កើតទីតាំងនិងតម្លៃទស្សនវិជ្ជា ក្នុងជីវិតរបស់បុគ្គលនិងសង្គមរបស់គាត់
បញ្ជាក់ថាៈ“គ្មានអ្វីធំជាងគំនិតបញ្ញារបស់យើងដែលមានជម្រៅតាមរយៈការយល់ដឹងនិងសមានចិត្តរបស់យើង”
–លោកស៊ួលីវេន(Sullivan) បានគូសបញ្ជាក់ថា
យើងលែងត្រូវការអភិវឌ្ឍទស្សនវិជ្ជាពិតប្រាកដទៀតហើយ ពីព្រោះយើងម្នាក់ៗ ពិតជាមានទស្សនវិជ្ជាមួយប្រភេទ
ឬទស្សនវិជ្ជាផ្សេងទៀត។ អ្វីដែលយើងគួរធ្វើគឺ “មានមន
សិការរិះគន់នូវអ្វីដែលយើងចាត់ទុកថា គ្មានមនសិការនិងគ្មានការរិះគន់”។
-បើមិនដូចនេះទេ “យើងអាចប្រែក្លាយទៅជាជនរងគ្រោះ
នៃទស្សនវិជ្ជាគ្មានមនសិការ របស់យើងឬរបស់អ្នក ដទៃ ដែលអាចគ្រប់គ្រងយើងដោយផ្ដាច់ការ
ពីព្រោះវាត្រូវគេបិទបាំង និងអនុវត្តក្នុងផ្លូវងងិត”។
–លោកម៉ាកខល(Macall) បានបញ្ជាក់ថាៈ
តាមពិតក្នុងការគិតរបស់មនុស្ស មិនមានជម្រើសណាមួយថា
តើនឹងបង្កើតទស្សនវិជ្ជាឬអត់នោះទេ។
-ទោះបីជាយ៉ាងណាក៏
ដោយក៏គំនិតរបស់គេនឹងបង្កើតទស្សនវិជ្ជាមួយ ដោយចំហនិងជ្រៅជ្រះ ឬទស្សនវិជ្ជាមួយ
ដ៏ឆោតល្ងង់ ដោយលាក់លៀមដែលមិនមានលក្ខណៈពេញលេញ។
–លោកខាញ់(Cahn) មនុស្សប្រកបដោយគតិបណ្ឌិត
គឺជាអ្នកដែលមានការយល់ដឹងបែបទស្សនវិជ្ជា។
VII.អាកប្បកិរិយាចំពោះទស្សនវិជ្ជា
–មានមូលហេតុ៤ដែលគេតែងតែលើកឡើងមកវិនិច្ឆ័យចំពោះទស្សនវិជ្ជាគឺ៖
១.ទស្សនវិជ្ចាពិបាកយល់។
២.វាពិបាកអនុវត្តឬពិបាកទាក់ទងជាមួយតថភាព។
៣.គ្មានការរីកចម្រើននៅក្នុងវិស័យទស្សនវិជ្ជាទេពីព្រោះសូម្បីតែទស្សនវិទូទាំងឡាយក៏មានគំនិតខុសគ្នាដែរ។
៤.ការត្រូតពិនិត្យរិះគន់អំពីគោលការណ៍ជាមួលដ្ឋានគឺធ្វើឳ្យគ្រោះថ្នាក់(ប៉ះពាល់)ដល់បុគ្គលនិងសង្គម។
វិស័យទស្សនវិជ្ជា
-តាមរយៈមេរៀនដំបូងយើងបានដឹងថាទស្សនវិជ្ជា គឺជាវិស័យសិក្សាដ៏ទូលំទូលាយមួយដូច្នេះ
វាមានទំនាក់ទំនង ជាមួយអ្វីដែលមាននៅក្នុងបទពិសោធន៍ របស់មនុស្សដូចជាពុទ្ធិតម្លៃ របស់មនុស្សក៏ដូចជាបរិស្ថានសង្គម
និងនយោបាយរបស់ខ្លួន។
I.ទស្សនវិជ្ជាទ្រឹស្ដីនិងទស្សនវិជ្ជាអនុវត្ត
១.ទស្សនវិជ្ជាទ្រឹស្ដី មានអស្ដិរូបវិជ្ជា ប្រាណវិទ្យា
ចិត្តវិទ្យា លោកធាតុវិទ្យា ទ្រឹស្ដី ពុទ្ធិ មែកធាងទេវវិទ្យា។
២.ទស្សនវិជ្ជាអនុវត្ត នីឃណ្ដសាស្ត្រ សិក្សាពីអត្តន័យនៃពាក្យ
និងទម្រង់របស់ភាសា តក្កវិជ្ជា សីលវិជ្ជា
សោភ័ណវិជ្ជា អ្វីដែលធ្វើឳ្យពេញចិត្ត
ទ្រឹស្តីអំពីតម្លៃសីលធម៌និងសោភ័ណ។
ខាងទ្រីស្តី
-ទ្រីស្តីពុទ្ធិវិទ្យាសាស្រ្ត=ពុទ្ធិ
-លោកធាតុវិទ្យា=ពិភពរូប
-អស្តិរូបវិទ្យា=តថភាព,ភាវ:
អត្ថិភាព
-ចិត្តវិទ្យា=គំនិត,ការយល់ដឹង
-ទេវវិទ្យា=អាទិទេព,លទ្ធិទេវភាព
ខាងប្រតិបត្តិអនុវត្ត
-សោភ័ណវិទ្យា=សិល្ប:
-សីលវិទ្យា=អាកប្បកិរិយា ជីវិតកុសល
-តក្កវិជ្ជា=គិត ត្រិះរិះទឡ្ហីករណ៏
-នីឃណ្តសាស្រ្ត=អត្ថន័យនៃភាសា
-ការអប់រំ
-អក្សរសាស្រ្ត
-ប្រវត្តិសាស្រ្ត
-នយោបាយ
-សាសនា
មេរៀនទី៣
ទស្សនវិជ្ជាធម្មជាតិមនុស្ស
ធម្មជាតិមនុស្ស
-បញ្ហាធម្មជាតិរបស់មនុស្សមានយូរលង់ណាស់មកហើយ
មានទស្សនវិទូដំបូងៗ ជាច្រើនបានផ្ដោតការពិចារណា របស់ខ្លួនលើអាថ៍កំបាំងនៃពិភពរូបនេះ។
–សូក្រាត(Socrates) ប្លាតុង(Plato)
និងអារីស្តូត(Aristotle) ក៏ត្រូវបានគេរាប់បញ្ចូលក្នុងការឆ្លុះបញ្ចាំងរបស់ពួកគេ
ពីធម្មជាតិរបស់មនុស្សដែរ។ ជាងនេះទៅទៀត ទស្សនវិទូនៅមជ្ឈិមសម័យ (ស.វ.ទី៥១៥) ក៏បានសង្កត់ធ្ងន់លើការសិក្សាពីមនុស្សហួសពីបញ្ហានានា
នៃពិភពលោកផងដែរ។
II.មនុស្សត្រូវបានកំណត់តាមទស្សនវិស័យ ៤ យ៉ាងគឺ៖
១. សមាសភាព
–មានទស្សន:ពេញនិយមពីរដែលទាក់ទងទៅដល់ធាតុដែលបង្កើតមនុស្សគឺ៖
ក.ទស្សនឯកនិយមបានអះអាងថាមនុស្សត្រូវបានកើតដោយរូបធាតុឬសារពាង្គកាយហើយគ្មានអ្វីផ្សេងទៀតទេ។
ខ.ទស្សនទ្វិកនិយម បានអះអាងថា មនុស្សត្រូវបានកើតឡើង
ដោយធាតុពីរដែលមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ គឺរូបធាតុ(រាងកាយ) និងស្មារតីឬព្រលឹង(ជីវិត)។
២.ប្រភព
-តើមនុស្សមានប្រភពមកពីណា?
-មានទ្រឹស្តីពីរដែលផ្ដល់នូវចម្លើយចំពោះសំណួរនេះនោះគឺ:
-មានទ្រឹស្ដីស្ដីពីប្រភពនៃការវិវត្ត
និងពីប្រភពរបស់ព្រះអាទិទេព។
៣.សារជាតិ
-ទាក់ទងនិងសារជាតិឬធម្មជាតិជាមូលដ្ឋានត្រូវបានបង្ហាញដោយទស្សនផ្សេងៗគឺ៖
ក.ទស្សនវិចារណញ្ញាណនិយម
(អង្អុលបង្ហាញពីសកម្មភាពរបស់មនុស្សក្នុងការដឹង)។
ខ.ទស្សនសាសនា
(សង្កត់ធ្ងន់ទៅលើធម្មជាតិរបស់មនុស្សមានលក្ខណៈជាព្រះ)។
គ.ទស្សនវិទ្យាសាស្ត្រ
(ចាត់ទុកមនុស្សថាជាទម្រង់នៃជីវិតដែលខ្ពស់ជាងគេ)។
៤.អ្នកវិទ្យាសាស្រ្ត (ទោះបីជាមានលក្ខណៈខុសគ្នាក៏ដោយ
អ្នកវិទ្យាសាស្ត្រភាគច្រើន ចាត់ទុកមនុស្សជាផ្នែកមួយ
នៃលំដាប់រូបសាស្រ្តរបស់ធម្មជាតិ)។
III.ទស្សនបុរាណស្ដីពីមនុស្ស
-បញ្ញត្តិកម្មរបស់ទេវវិទូ អំពីមនុស្សថា
កើតដោយព្រះ មានទស្សនរបស់ពួកវិចារណញ្ញាណនិយម
ឬបញ្ញាវ័ននិយម អំពីមនុស្សដោយទស្សនវិទូដំបូងៗ គឺលោកប្លាតុង និងអារីស្តូតយល់ថា
“មនុស្សគឺជាសត្វ ដែលចេះដឹងមានអារម្មណ៍ មានសកម្មភាពនិងចេះបង្កើតវត្ថុថ្មីៗ”។
IV.ទស្សន:ទំនើបស្ដីពីមនុស្ស
-លោក រូស្សូ (Rousseau) មនុស្សពីធម្មជាតិ
គឺល្អ។
-លោករីណីឡេនដឺ (Rhinelander) មនុស្សកើតឡើងពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លូន ចំពោះលក្ខខណ្ឌ
ជាមនុស្ស ដោយខ្លួនឯង។
-លោកស៊ីកម៉ានហ្វ្រយ (SigMundfreud) ជាចិត្តវិទូគួរឱ្យកត់សម្គាល់ជឿថា សកម្មភាពរបស់មនុស្ស
ត្រូវបានជះឥទ្ធិពល ដោយរចនាសម្ព័ន្ធចិត្តគំនិត
និងកម្លាំងជម្រុញអញាណ ក៏ដូចជាឥទ្ធិពលបរិស្ថាននៅជុំវិញ ក្នុងអំឡុងភាពជាទារក។
-លោកស្ទីនណឺ (B.F Skinner) គាត់ជឿថា មនុស្សអាចបង្កើតតាមបំណងប្រាថ្នារបស់ខ្លួន។
-ហ្រ្វាយនិងស្គីនណឺ គាត់គិតថា មនុស្សគឺជាសត្វ
ដែលមានសមត្ថភាពពិសេស សម្រាប់បង្កើត
និងប្រើប្រាស់ឧបករណ៍។
-លោកកាល់ម៉ាក្ស (Karl Marx) បានអះអាងថា មនុស្សគឺជាសត្វផលិតកម្មជាចម្បង។
-លោកឆាត់សានដឺពៀកស៍និងជនដេវី (C.S.
Piece and John Devey) គាត់ថា ពេលមនុស្សចេះដឹងសច្ចភាព
ការខិតខំដំបូង គឺត្រូវនឹកគិតថា សច្ចភាពអាចជាអ្វី។
V.មនុស្សជាភាវៈទំនាក់ទំនង
–លោកទីទុសនិងស្មីត (Titues and smith) មានប្រសាសន៍ថា ប្រសិនបើគេរស់នៅ ដាច់ដោយឡែក
ពីមនុស្សដទៃ គឺគេគ្មានអភិឌ្ឍអ្វីទាំងអស់ សូម្បីតែភាសាក៏ដោយ។
-លោកបៀរម៉ែន (Bier man) ក៏ឯកភាពដោយលោកមានប្រសាសន៍ថា
អត្ថិភាពក៏ដូចជាធម្មជាតិរបស់មនុស្ស
ត្រូវជះឥទ្ធិពលដោយទំនាក់ទំនង របស់គេជាមួយមិត្តភក្តិរបស់គេ។
-លោកដេវី (Dewey) “មនុស្សខុសពីសត្វ
ដែលស្ថិតក្នុងថ្នាក់ទាបជាង ពីព្រោះមនុស្សចេះថែរក្សាទុក
នូវបទពិសោធន៍ អតីតកាល អ្វីដែលបានកើតមានឡើង មកពីអតីតកាលត្រូវបានគេ
ធ្វើឱ្យរស់រវើកឡើងវិញ នៅក្នុងការចងចាំរបស់ពួកគេ។
-ទស្សន:ស្តីពីធម្មជាតិរបស់មនុស្សមាន ៣ យ៉ាងគឺ៖
-ទស្សន:ទី១ លោកសន្ត,អូហ្គូស,ស្ទីន (St Augustine) បានអះអាងថា
មូលដ្ឋានធម្មជាតិមនុស្ស គឺអាក្រក់។
-ទស្សនៈនេះ
ទទួលការគាំទ្រពីការបង្រៀនរបស់គ្រឹស្តសាសនា ជាពិសេសនៅក្នុងលទ្ធិនៃអំពើបាប។
-ទស្សន:ទី២ លោករូស្សូ (Rousseau) បានអះអាងថាធម្មជាតិមនុស្សគឺល្អ។
-ទស្សន:នេះ ត្រូវបានគេគាំទ្រ
និងការពារយ៉ាងខ្លាំងក្លាបំផុត។
-លោកហឺប៊ឺតស្បិនស័រ (Herbert Spencer) បាននិយាយថា មាគ៌ានៃការវិវត្ត គឺជាការប្រែប្រួលទៅរកភាពល្អ
ប្រសើរជាង និងទៅតាមបរិស្ថាន។
-ទស្សន:ទី៣ បានអះអាងថា ធម្មជាតិរបស់មនុស្ស គឺអព្យាក្រឹត្យ
គឺថាមិនល្អហើយក៏មិនអាក្រក់ដែរ ក៏ប៉ុន្តែប្រកប ដោយសក្ដានុភាពដ៏ធំធេង
ចំពោះអំពើល្អនិងអាក្រក់។
VII.តើគេអាចផ្លាស់ប្ដូរធម្មជាតិរបស់មនុស្សបានដែរឬទេ?
–ធម្មជាតិមនុស្សអាចផ្លាស់ប្ដូរបាន។
–លោកសាស្ត្រាចារ្យហុគីន (Hocking) លោកនិយាយថា “ធម្មជាតិរបស់មនុស្សគ្មានអ្វីគួរឱ្យសង្ស័យនោះទេ
គឺជាជ័រប្លាស្ទិចនៃពិភពមានជីវិត ដែលអាចសម្រេចបានជាទីបំផុត
និងការអប់រំបានជាទីបំផុត”។
-ករណីមួយចំនួនខាងក្រោមបានផ្តល់នូវគាំទ្រចំពោះទឡ្ហីករណ៍នេះ
១.ការសិក្សាទៅលើក្មេងដែលរស់នៅកោពីមនុស្សដទៃទៀត។
២.មូលដ្ឋាននៃការអប់រំ។
៣.ការសិក្សាពីប្រវត្តមនុស្ស។
៤.ការសិក្សាករណីលើអ្នកប្រព្រឹត្តបទល្មើស។
ទស្សនវិជ្ជាតម្លៃ
-លោកដេវី (Dewey) វិនិច្ឆ័យអំពីតម្លៃ
គឺវិនិច្ឆ័យអំពីលក្ខខណ្ឌ និងលទ្ធផលនៃវត្ថុដែលមានបទពិសោធន៍។
I.និយមន័យនៃតម្លៃនិងបញ្ញតិនានាដែលមានទំនាក់ទំនង
១.តម្លៃគឺជាបញ្ញតិមួយដែលមាននៅក្នុងមុខវិជ្ជាបង្រៀនផ្សេងៗ។
-លោកហាន់ (Hunt) និងអ្នកដទៃទៀតបានកំណត់និយមន័យតម្លៃថា
“ជាកម្លាំងជម្រុញលើកទឹកចិត្តយ៉ាងខ្លាំង ចំពោះអាកប្បកិរិយា”។
-លោករ៉ូឃីច (Rokeach) ឱ្យនិយមន័យតម្លៃថា
គឺជាជំនឿស្ថិតស្ថេរមួយ ដែលជាវិធីជាក់លាក់នៃការប្រព្រឹត្ត ឬជាសភាពបំណងនៃអត្ថិភាព
ដែលមានតម្លៃឬចំណូលចិត្តជាបុគ្គល ឬជាសង្គមជាងភាពផ្ទុយ ឬវិធីនៃការប្រព្រឹត្ត ច្រាស
ឬជាសភាពបំណងនៃអត្ថិភាព។
-លោកសាស្រ្តចារ្យពែរី (R.B Perry) ឱ្យនិយមន័យតម្លៃថា “ជាទំនាក់ទំនងពិសេសរវាងចំណាប់អារម្មណ៍ជាមួយ
និងគោលបំណងរបស់វា ឬលក្ខណពិសេសនៃគោលបំណង ដែលផ្អែកលើប្រការដែលជាភារចាប់អារម្មណ៍នោះ ត្រូវបានគេយកមកពីតម្លៃ”។
-លោកសាស្រ្តាចារ្យដេវីតបាខឺ (De Witte
Parker) ដែលបានអះអាងថា “តម្លៃគឺជាបទពិសោធន៍ដែលគេសម្គាល់
ថា ជាការបំពេញបំណង ឬជាសេចក្ដីពេញចិត្ត”។
-លោកស្ពីណូហ្សា (A. Cinoza) យើងមិនចង់បានវត្ថុមួយ ព្រោះតែវាមិនល្អនោះទេ វាល្អពីព្រោះយើងចង់បានវា។
-លោកមួរ (G.E Moore) ជាអ្នកតថភាពនិយមអង់គ្លេសដ៏ឆ្នើម
ដែលជឿថា តម្លៃគឺជាបញ្ញតិមួយមិនអាចកំណត់ បាន។
២.បញ្ញតិដែលទាក់ទងនិងតម្លៃ
-ប្រព័ន្ធតម្លៃ,ការវាយតម្លៃ,វិនិច្ឆ័យ,កុសល,ឧត្តមគតិ,បទដ្ឋាន,ឬនិយាម,តម្លៃវិទ្យា,សីលវិជ្ជា,សោភ័ណវិជ្ជា។
II.ទីតាំងនៃតម្លៃផ្សេងៗ
១.ទ្រឹស្តីប្រធានវិស័យឬអត្តនោមតិ
-លោកជកសាន់តាយ៉ាណានិងដេវិតហេកប៉ាខឺ (George
Santayana and Dewitt H. Parker) ជាក្រុមទីមួយ ដែលជឿថា តម្លៃជាប្រធានវិស័យឬអត្តនោមតិពោលថា
គឺតម្លៃត្រូវបានគេបង្ហាញឱ្យយើងឃើញ តាមរយៈមនោ សញ្ចេនាឥរិយាបថ ឬជំនឿដែលមនុស្សបានជួបប្រទះ។
២.ទ្រឹស្តីវត្ថុឬមរានុម័ត (ផ្ទុយ)
-លោកប្លាតុងនិងអារីស្តូត (Plato and
Aristotle) បានអះអាងថា តម្លៃគឺជាវត្ថុវិស័យ។
៣.ទ្រឹស្ដីទំនាក់ទំនង
-អតិ្ថភាពនៃតម្លៃទាមទារឱ្យមានកត្តាគឺ៖
ក.មនុស្សដែលជាអ្នកជ្រើសរើសយកអ្វីមួយ
(វត្ថុគំនិតមនុស្សអំពីស្ថានភាព)។
ខ.អ្វីមួយ(វត្ថុ)ដែលគេចូលចិត្តឬត្រូវការហឹ្នង។
គ.បរិបទឬកាលៈទេសៈដែលក្នុងនោះមានការវាយតម្លៃកើនឡើង។
III.ប្រភេទផ្សេងៗនៃតម្លៃ
១-តម្លៃគឺជាឧបករណ៏ប្រើប្រាស់(ដូចជា តុ កៅអីជាដើម)។
២-តម្លៃពីធម្មជាតិឬតម្លៃដែលមានស្រាប់នៅក្នុងវត្ថុ។
-ក្នុងចំណោមវត្ថុដែលមានតម្លៃពីធម្មជាតិ
គឺសោភ័ណភាព ពុទ្ធិសច្ចភាព សុភមង្គល សេចក្កីរីករាយមិត្តភាព
សេចក្ដីគោរពស្នាដៃសិល្បៈ និងរឿងល្លោន។
IV.ចំណាត់ថ្នាក់(ប្រភេទ)ផ្សេងៗនៃតម្លៃរបស់មនុស្ស
–លោកបិកនិងហល្ម (Beck and Holmes) បានឳ្យចំណាត់ថ្នាក់ដូចខាងក្រោមនេះ
ក-តម្លៃជីវសាស្រ្ត (ម្ហូបអាហារភេសជ្ជៈសុខភាព)។
ខ-តម្លៃសេដ្ឋកិច្ច (លុយទ្រព្យសម្បត្ដិសម្ភារៈ)។
គ-តម្លៃខាងអារម្មណ៍ (រឿងល្ខោនការរួមភេទ
សេចកី្ដរីករាយខាងម្ហូបអាហារ និងភេសជ្ជៈសេចក្ដីរំជួលចិត្ត
និងផាសុខភាព)។
ឃ-តម្លៃសង្គម(មិត្តភាព អំណាច ឋានៈកេរិ៍្តឈ្មោះ)។
ង-តម្លៃបញ្ញា(ពុទ្ធិ សច្ចភាព)។
ច-តម្លៃសីលធម៌(ចរិតលក្ខណៈនិងឆន្ទៈល្អឬគុណធម៌)។
ឆ-តម្លៃសោភ័ណវិជ្ជា (ភាពអស្ចារ្យបំផុត ភាពកំប្លែង ភាពខ្លោចផ្សា
ទេពកោសល្យការប៉ិនប្រសព្វ រស់ជាតិឆ្ងាញ់)។
ជ-តម្លៃសាសនា ប្រាថ្នានៅក្នុងភក្ដីភាពសក្ការៈអាទិទេព ពិសិដ្ឋភាពរបស់វត្ថុដែលគេគោរពបូជានៅក្នុងសាសនា។
តម្លៃរបស់មនុស្សស្ថិតនៅលើសម្បត្តិ៤ប្រការគឺ
១.រូបសម្បត្តិ រូបរាងកាយសមសួនមានសុខភាពល្អសោភណភាព ។
២.វិជ្ជាសម្បត្តិ មានចំណេះដឹងមានសមត្ថភាពជំនាញ
ដែលអាចប្រកបមុខរបរមួយ
ច្បាស់លាស់សម្រាប់រកប្រាក់ចំណូល។
៣.ទ្រព្យសម្បត្តិ មានទ្រព្យធន់សម្រាប់ផ្គត់ផ្គង់ជីវភាព មានទីជម្រកស្នាក់នៅសមរម្យ
មានសម្ភារៈជាមធ្យម សម្រាប់ប្រើប្រាស់ មានប្រាក់កាសសម្រាប់ប្រើប្រាស់
នៅពេលមានអាសន្នអន់ក្រ។
៤.ចរិយាសម្បត្តិ មានចរិតមារយាទល្អ សុភាពរាបសា សីលធម៌ សុជីវធម៌
ជាមនុស្សពេញលេញ ឧស្សាព្យាយាម អំណត់ ស្គាល់បុណ្យបាប គុណនិងទោស។
ការណែនាំក្នុងការជ្រើសរើសតម្លៃ
១.តម្លៃពីធម្មជាតិ ឬតម្លៃដែលមានស្រាប់នៅក្នុងវត្ថុ
ត្រូវបានគេចូលចិត្តជាង តម្លៃដែលមិនពិតរបស់វត្ថុ
(ឬមានលក្ខណៈជាឧបករណ៍)។
២.តម្លៃដែលឳ្យផលជាអចិន្ត្រៃយ៍ ជាបង្គួរត្រូវបានគេចូលចិត្តជាង
តម្លៃដែលមិនសូវឳ្យផល
និងមិនសូវមានលក្ខណអចិន្រៃ្តយ៍។
៣.យើងគួរតែជ្រើសរើសតម្លៃរបស់យើងលើមូលដ្ឋាន នៃឧត្តមគតិ
ឬបំណងដែលជ្រើសរើសដោយខ្លូនឯងផ្ទាល់។
៤.រវាងតម្លៃពីរឬច្រើនតម្លៃ ដែលល្អជាងគេ(ខ្ពស់ជាងគេ)
ត្រូវបានគេជ្រើសរើសយក។
ទស្សនវិជ្ជាសីលធម៌
I.អ្វីជាទស្សនវិជ្ជាសីលធម៌?
១.សីលវិជ្ជាត្រូវបានកំណត់ន័យថា ជាការសិក្សាអំពីអ្វីត្រូវ
ឬអ្វីខុសនៅក្នុងអាកប្បកិរិយារបស់មនុស្ស
និងជាការស្វែងរកជីវិតដ៏ល្អ សុភមង្គល។
២.សីលធម៌(សណ្តាប់ធ្នាប់ របៀបរៀបរយល្អ ចរិយាមារយាទល្អ
អាកប្បកិរិយាល្អ)។
៣.សេរីភាពដែលធ្វើអ្វីមួយស្របទៅតាមបំណង និងចំណង់ចំណូលចិត្តរបស់គេ។
៤.សិទ្ធិអំណាចត្រឹមត្រូវ។
៥.បទដ្ឋាន ឬនិយាម ដឹកនាំ ត្រួតពិនិត្យ ប្រធាន ច្បាប់ ខ្នាត់
រង្វាស់។
II.ហេតុអ្វីបានជាត្រូវសិក្សាទស្សនវិជ្ជាសីលធម៌?
-ហេតុដែលត្រូវសិក្សាសីលវិជ្ជាលោកទីទុស(Titus)
បានឱ្យចម្លើយមានដូចតទៅនេះ
១.យើងរស់នៅក្នុងពិភពលោក កន្លែងដែលយើងមិនគ្រាន់តែធ្វើការសម្រេចចិត្តនោះទេ
ថែមទាំងជាកន្លែង
ដែលមានផ្លូវល្អ និងអាក្រក់ផ្សេងៗផងដែរ។
២.ដើម្បីធ្វើឧ្យជីវភាពសង្គមមួយ មានសណ្ដាប់ធ្នាប់ល្អ យើងត្រូវតែមានកិច្ចព្រមព្រៀង
មានការយោគយល់គ្នា មានគោលការណ៍ ឬច្បាប់នៃការប្រព្រឹត្តប្រតិបត្តិអនុវត្ត។
៣.ការប្រព្រឹត្តប្រកបដោយសីលធម៌
និងប្រព័ន្ធសីលវិជ្ជាទាំងនៅក្នុងអតីតកាល ប្រាកដជាត្រូវបានគេរិះគន់
និងវាយតម្លៃប្រកបដោយបញ្ញា
ជាជំនួយដល់ការរស់នៅល្អប្រសើរប្រចាំថ្ងៃ។
៤.សីលវិជ្ជាប្រឹងប្រែងបង្ហាញ ចំពោះមនុស្សនូវតម្លៃពិត
នៃជីវិតនិងជម្រុញឳ្យមនុស្សរួបរួមគ្នា ក្នុងការស្វែងរក
តម្លៃទាំងនេះ។
III.សីលធម៌គឺជាភាពថ្លៃថ្នូរបំផុត(លក្ខណពិសេស)របស់មនុស្ស
-ក្នុងចក្រវាឡទាំងមូល
និងរាល់អ្វីៗទាំងអស់ដែលមានជីវិត ជាពិសេសក្នុងចំណោមពពួកសត្វ មានតែមនុស្សទេ
ដែលមានសីលធម៌ សណ្ដាប់ធ្នាប់ របៀបរៀបរយ។
IV.សេរីភាពជាមូលដ្ឋាននៃសីលធម៌
-មានកត្តាជាមូលដ្ឋានបីយ៉ាងគឺ៖
កត្តាទី១ .សំដៅលើរចនាសម្ព័នដើមរបស់មនុស្ស
ពោលគឺជាវិធីដែលគេមានតាំងពីដំបូង។
កត្តាទី២. គឺបរិស្ថានដែលជះឥទ្ធិពលយ៉ាងខ្លាំង
និងឥតឈប់ឈរមកលើមនុស្ស និងមកលើការប្រើប្រាស់
សេរីភាពរបស់ពួកគេ។
កត្តាទី៣ .គឺជាជម្រើសយ៉ាងច្បាស់លាស់ របស់មនុស្ស។
V.ការវិនិច្ឆ័យសំខាន់នៃសីលធម៌
-លោកអ៊ីម៉ានុយអែលខាន្ត(Immanuel Kant) ជាហេតុផលជម្រុញ ត្រូវបានគេស្គាល់ផងដែរថា
១.គោលបំណង ឬឆន្ទៈ។
២.វិបាក គឺផលនៃអំពើមួយ។
៣.ស្ថានភាពមួយ ត្រូវបានប្រព្រឹត្តបដិបត្តិឡើង។
-លោកហ្សងប៉ូលសាត្រ(Jean Paul Sartre) និងពួកអត្ថិភាពនិយមទាំងអស់គ្នាផ្សេងទៀតបានអះអាងថា
ពេល ដែលមនុស្សម្នាក់ជ្រើសរើស
និងធ្វើអំពីស្ថានភាពជាមួយនិងកាលៈទេសៈរបស់វា ប្រាកដជាត្រូវបាន គេឃើញនិងធ្វើតាម។
-លោកតូម៉ាសអាគីណាស(St Thomas Akinas) បាននិយាយថា មនុស្សម្នាក់ៗ ត្រូវតែកំណត់ខ្លួនគេ
ចំពោះអំពើមួយ ដោយសារតែពេលវេលានិងកាលៈទេសៈទាំងអស់។
VI.ទ្រឹស្តីទំនាក់ទំនងលំហនិងកាលនិងបរានុម័តភាពនៅក្នុងសីលធម៌
-លោកប្រូតាហ្គោរ៉ាស(Protagoras) បានអះអាងថា (មនុស្សគឺជារង្វាស់នៃអ្វីៗទាំងអស់)។
VII.ទ្រឹស្ដីទស្សនវិជ្ជាសីលធម៌
-ខាងក្រោមនេះ ជាទ្រឹស្ដីសីលធម៌សំខាន់ៗ
ដែលមានឥទ្ធិពលបំផុតនៅក្នុងចំណោមទស្សនវិទូទាំងឡាយដូចជា៖
១.ទ្រឹស្តីរបស់ព្រះពុទ្ធ
សីលវិជ្ជាព្រះពុទ្ធសាសនា មានឥទ្ធិពលខ្លាំងនៅអាស៊ីបូព៌ានោះ
គឺមាគ៏ាទាំង៨អដ្ឋង្គិកមគ្គ ឬផ្លូវប្រកបដោយអង្គ៨គឺ៖
១. សម្មាទិដ្ឋិ ការយល់ឃើញត្រូវ។
២. សម្មាសង្កប្ប ការត្រិះរិះត្រូវ។
៣. សម្មាវាចា វាចា(សម្ដី)ត្រូវ។
៤. សម្មាកម្មន្ត ការងារត្រូវ។
៥. សម្មាជីវ ការចិញ្ចឹមជីវិតត្រូវ។
៦. សម្មាវាយាម ព្យាយាមត្រូវ។
៧. សម្មាសតិ សេចក្ដីរឮកត្រូវ។
៨. សម្មាសមាធិ ការតម្កល់ចិត្តត្រូវ។
ពុទ្ធកិច្ចឬកិច្ចដែលព្រះពុទ្ធត្រូវធ្វើរាល់ទិវារាត្រីមាន៥យ៉ាងគឺ៖
១.នៅពេលព្រឹក ទ្រង់បិណ្ឌបាត។
២.នៅពេលរសៀល ទ្រង់សម្ដែងព្រះធម្មទេសនា។
៣.នៅពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃ។
៤.នៅពេលពាក់កណ្ដាលអាធ្រាត្រ ទ្រង់ដោះស្រាយបញ្ហានៃពពួកទេវតា។
៥.នៅពេលបច្ចូសសម័យ(ជិតភ្លឺ) ទ្រង់ប្រមើលទតមើល
នូវសត្វលោកមានភ័ព្វ និងឥតភ័ព្វ។
គុណធម៌របស់អ្នកដឹកនាំ
-អ្នកដឹកនាំ ឬមេជាក្រុមជនដែលអាចដឹកនាំ
ឳ្យទៅរកសុខសន្តិភាព សុភមង្គល ប្រជាធិបតេយ្យ
យុត្តិធម៌រុងរឿងដល់ប្រទេសជាតិ។
-អ្នកដឹកនាំត្រូវតែជាអ្នកមានគុណធម៌
ចំពោះជាតិសាសនា អ្នកនៅក្រោមបង្គាន់និងប្រជាពលរដ្ឋរបស់ខ្លួន
ព្រោះអ្នកដឹកនាំប្រៀបដូចជា ឳពុកម្ដាយ រីឯអ្នកដែលដើរតាម
ឬប្រជាពលរដ្ឋប្រៀបដូចជា កូននិងជាក្ដីសង្ឃឹម សម្រាប់ ប្រជាជាតិទាំងមូល។
ខ្លឹម(សារ)របស់មនុស្ស
-មនុស្សគេយកសម្ដី ដំរីគេយកភ្លុក
ខ្មែរចងក្រងទុកជាពាក្យប្រដៅ នាងនួនខ្លឹមក្នុង ឬស្សីខ្លឹមក្រៅ
ខ្លឹមមនុស្សសំ ដៅត្រង់ពោលពាក្យពិត។
អង្គរបស់បណ្ឌិត៤យ៉ាងគឺ៖
១.កតញ្ញូ ដឹងឧបការគុណដែលគេបានធ្វើដល់ខ្លួន។
២.អត្តសុទ្ធិ ធ្វើខ្លួនឳ្យបរិសុទ្ធចាកបាប។
៣.បរិសុទ្ធិ ធ្វើអ្នកដទៃឳ្យបរិសុទ្ធ។
៤.សង្គហ សង្គ្រោះដល់ជនដែលគួរសង្គ្រោះ។
ទសពិធរាជធម៌ឬច្បាប់សម្រាប់ថ្នាក់ដឹកនាំមាន១០យ៉ាងគឺ៖
១.ទាន ការផ្ដល់ឳ្យដូចជា វត្ថុសម្ភារៈ ចំណេះដឹង អប់រំ
ក្បួនច្បាប់។
២.សីល ជាអ្នកដែលប្រកាន់ខ្ជាប់ នូវវិន័យអំពើល្អ
តាមឱវាទរបស់ព្រះពុទ្ធ និងសីល៥។
ឱវាទរបស់ព្រះពុទ្ធ៣យ៉ាងគឺ៖
១.សព្វបាបស្ស អករណំ កុំធ្វើបាប(អំពើអាក្រក់) គ្រប់បែបយ៉ាង។
២.កុសលស្សូបសម្បទា ខិតខំបំពេញបុណ្យកុសល(អំពើល្អ) គ្រប់បែបយ៉ាង។
៣.សចិត្តបរិយោទបនំ ខិតខំដុសខាត់់ជម្រះចិត្តរបស់ខ្លួន
ឳ្យបានស្អាតផូរផង។
និច្ចសីល ឬបញ្ចសីល(សីល៥)គឺ៖
១.បាណាតិបាតា វេរមណី វៀរចាកការសម្លាប់សត្វមានជីវិត។
២.អទិន្នាទានា វេរមណី វៀរចាកការលួចទ្រព្យសម្បត្តិ អ្នកដទៃ។
៣.កាមេសុមិច្ឆាចារា វេរមណី វៀរចាកការប្រព្រឹត្តខុសក្នុងកាម
មានកូនប្រពន្ធ ប្ដីរបស់អ្នកដទៃ។
៤.មុសាវាទា វេរមណី វៀរចាកការនិយាយកុហក ភូតភរ បោកប្រាស់អ្នកដទៃ។
៥.សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការផឹកទឹកស្រវឹង
គឺសេពសុរានិងមេរ័យ ទឹកប្ដូរនិស្ស័យគ្រឿង ញៀនជាដើម។
៣.បរិច្ចាគៈ ការលះបង់ដើម្បីជួយសង្គ្រោះជាតិ សាសនា
ព្រះមហាក្សត្រ។
៤.អាជ្ជវៈ សេចក្ដីស្មោះត្រង់មិនវៀចវេរក្រឡិចក្រឡុច។
៥.មទ្ទវៈ ជាសេចក្ដីរាបសាទន់ភ្លន់
ចំពោះអ្នកក្រោមបង្គាប់និងប្រជាពលរដ្ឋ។
៦.តបៈ ការដុសខាត់សម្អាតចិត្ត
ឬកំចាត់បង់នូវអំពើអាក្រក់ក្នុងខ្លួន។
៧.អក្កោធៈ ការមិនងាយខឹងក្រេវក្រោធ មិនស្គាល់ខុសនិងត្រូវ។
៨.អហឹង្សា មិនបៀតបៀនធ្វើឳ្យអ្នកដទៃ ក្ដៅក្រហាយដោយសារខ្លួន។
៩.ខន្តី ការអត់ធន់សេចក្ដីលំបាកវេទនា ឈឺចាប់ការរិះគន់។
១០.អវិរោធៈ ការមិនធ្វើខុស គិតត្រូវ យល់ត្រូវ និយាយត្រូវ
ធ្វើត្រូវ។
ព្រហ្មវិហារធម៌មាន៤យ៉ាងគឺ៖
១.មេត្តា គឺសេចក្ដីអាណិតស្រលាញ់ ចង់ឳ្យអ្នកដទៃបានសុខចម្រើន។
២.ករុណា ចេះជូយសង្គោះអ្នកដទៃ ឳ្យបានសេចក្ដីសុខចម្រើន។
៣.មុទិតា សេចក្ដីត្រេកអរ និងសេចក្ដីសុខចម្រើនរបស់អ្នកដទៃ។
៤. ឧបេក្ខា ប្រកាន់ចិត្តជាកណ្ដាល មិនលម្អៀង ស្អប់ ស្រលាញ់
ច្រណែន។
ម្ដាយឪពុកជាបុព្វការីជនសង្គ្រោះកូនដោយធម៌៥យ៉ាងគឺ៖
១.បាបា និវារេន្តិ ត្រូវហាមកូនកុំឱ្យធ្វើអំពើអាក្រក់គ្របបែបយ៉ាង។
២.កល្យាណេ និវេសេន្តិ ត្រូវនាំកូនឳ្យតាំងនៅក្នុងសេចក្ដីល្អ។
៣.សិប្បំសិក្ខាបេន្តិ ត្រូវឳ្យកូនសិក្សាសិល្ប៍សាស្រ្ត
វិជ្ជាផ្សេងៗតាមសម័យកាល។
៤.បដិរូបេន ទារេន សំយោជេន្តិ ត្រូវរើសរកគូស្រករឳ្យកូនប្រុសស្រី
ឳ្យសមតាមវ័យនិងពូជពង្សវង្សា។
៥.សមយេ ទាយជ្ជំ និយ្យោទេន្តិ ត្រូវចែកទ្រព្យសម្បត្តិឳ្យតាមកាលគួរ។
កូនប្រុសស្រីត្រូវសង្រ្គោះម្តាយឪពុកដោយធម៌៥យ៉ាងគឺ៖
១.ភតោ នេសំ ភវិស្សតិ ម្ដាយឪពុកដែលបានចិញ្ចឹមយើងហើយយើងជាកូនប្រុសស្រីត្រូវចិញ្ចឹមលោកវិញ។
២.កិច្ចំ នេសំ ករិស្សតិ ត្រូវជួយធ្វើកិច្ចការសព្វបែបយ៉ាងជំនួសលោកវិញ។
៣.កុលវំសំ ថបេស្សតិ ត្រូវតាំងវង្សត្រកូលឳ្យនៅគង់វង្ស។
៤.ទាយជ្ជំ បដិបជ្ជតិ ត្រូវប្រតិបត្តិធ្វើខ្លួនឳ្យសមជាអ្នកទទួលកេរ្ត៍មរតក។
៥.ទក្ខិណំ អនុប្បទិស្សតិ ត្រូវធ្វើបុណ្យឧទ្ទិសផល
ដល់វិញ្ញាណក្ខន្ធរបស់លោក នៅពេលដែលលោក
បានចែកឋានទៅហើយ។
ស្វាមីគប្បីសង្គ្រោះដល់ភរិយាដោយធម៌៥យ៉ាងគឺ៖
១.សម្មានាយ ស្រឡាញ់រាប់អានថា ជាភរិយារបស់ខ្លួន យើងជាស្វាមីរបស់ស្ត្រីណា
គប្បីសង្គ្រោះស្ត្រីនោះ ដោយទំនុកបម្រុងគ្រឿងប្រើប្រាស់ មិនឳ្យខ្វះខាតដូចជា
សម្លៀកបំពាក់ជាដើម។
២.អវិមានាយ មិនប្រមាទមើលងាយភរិយាដូចជា ខ្ញុំកំដរ(បាវព្រាវ)
ពោលទៅកាន់ភរិយា គប្បីពោលពាក្យសម្តី ផ្អែមល្ហែមពីរោះពិសា
មិនពោលពាក្យរោយរាយឥតប្រយោជន៍ បើប្រសិនជាភរិយាមានកំហុសបន្តិបន្តួច ក៍គួរអត់ អោនឳ្យ ហើយទូន្មានប្រៀនប្រដៅប្រាប់ដោយសេចក្តីល្អ។
៣.អនតិចរិយាយ មិនប្រព្រឹត្តកន្លងចិត្តភរិយា គឺមិនប្រព្រឹត្តក្បត់
ព្រំដែនជាប្តីយកកំពូលស្នេហារបស់ខ្លួន ទៅបូជា ដល់ស្ត្រី
ដែលមិនមែនជាកម្មសិទ្ធិនៃភរិយា គប្បីប្រកាន់ខ្ជាប់នៅក្នុងតួនាទីជាស្វាមីល្អ។
៤.ឥស្សរិយវោស្សគ្គេន ប្រគល់អំណាចជាធំ ជាស្ត្រីមេផ្ទះ
ជាស្ត្រីរៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សាថែទាំលម្អគេ ហដ្ឋាន
ឬបើថាឳ្យជានាយកនៃថវិការគ្រួសារក៍បាន។
៥.អលង្ការានុប្បទានេន ជាស្វាមីគប្បីរៀបចំឳ្យមានអលង្ការ
ដល់ភរិយាគ្រប់គ្រាន់សម្រាប់ប្រើប្រាស់
តាមកាលៈទេសៈនិងសម័យនិយម។
ភរិយាត្រូវគោរពប្រតិបត្តិស្វាមីដោយកិច្ច៥យ៉ាងគឺ៖
១.សុសំវិហិតកម្មន្តា ភរិយាគប្បីចាត់ចែងការងារ
មានម្ហូបចំណីជាដើម ដោយផ្ចិតផ្ចង់សម្រាប់ស្វាមី
ឳ្យបានត្រឹមត្រូវតាមពេលវលា។
២.សុសំវិហិតបរិថនា សង្គ្រោះញាតិខាងស្វាមី និងខាងខ្លួនដោយប្រពៃ។
៣.សម្ភតញ្ចអនុរក្ខតិ គប្បីថែរក្សាទ្រព្យសម្បត្តិ ដែលប្តីរកបានមក
មិនឳ្យវិនាសខូចខាតបាត់បង់
ដោយប្រការណាមួយឡើយ។
៤.អនតិចារិនី មិនប្រព្រឹត្តកន្លងចិត្តប្តី
គឺមិនត្រូវយកកំពូលស្នេហាទៅប្រគល់ ឳ្យបុរសដទៃក្រៅពីស្វាមីខ្លួនឡើយ។
៥.ទក្ខាចហោតិអនលសាសព្វកិច្ចេសុ ជាភរិយាគប្បីឈ្លាសវៃ
ក្នុងការងារទាំងឡាយ មានចាត់ចែងម្ហូបចំណី
ជាដើម ដោយល្អមិនខ្ជិលច្រអូស ហើយកិច្ចការស្ត្រីទាំងប៉ុន្មាន
ក្នុងផ្ទះត្រូវធ្វើឳ្យបានសម្រេចជាទីបំផុត។
បុរសមិនត្រូវស្រឡាញ់ស្ត្រី៥ប្រភេទ
១.ស្ត្រីមានសម្រស់ឆើតខ្លាំង។
២.ស្ត្រីមានបុរសស្រឡាញ់ច្រើន។
៣.ស្ត្រីពូកែរាំនិងច្រៀង។
៤.ស្ត្រីជាប្រពន្ធរបស់គេ។
៥.ស្ត្រីស្រឡាញ់តែមាសប្រាក់និងពេជ្រ។
ស្រ្តីមិនត្រូវយកបុរសធ្វើជាស្វាមី៦យ៉ាង
១.ប្រមឹកផឹកសុរាគ្រឿងស្រវឹងរឿយៗ។
២.ដើរយប់ ដើររាំច្រៀងស្រីញីរឿយៗ។
៣.លេងល្បែង ល្បែងតែងវិនាស។
៤.ដើរលេងកម្សាន្តច្រើនហួសហេតុ។
៥.សេពគប់មិត្តអាក្រក់ មិត្តល្បែងពាល។
៦.ខ្ចិល ខ្ចិលធ្វើការរកស៊ីដើរប៉ោឡែ។
ស្រ្តីត្រូវយកស្វាមីមានចិត្ត៥យ៉ាង
១.ចិត្តល្អ មិនកំណាញ់។
២.ចិត្តឆ្នើម ហ៊ានទទួលខុសត្រូវខ្ពស់។
៣.ចិត្តទូលាយមិនចង្អៀតចង្អល់។
៤.ចិត្តត្រជាក់មិនឆាប់ខឹង។
៥.ចិត្តភក្តីស្មោះស្ម័គ្រចំពោះដៃគូ។
គ្រូបាអាចារ្យត្រូវសង្រ្គោះដល់សិស្សមានធម៌៥យ៉ាងគឺ៖
១.សុវនីតំ វនេន្តិ គ្រូគប្បីទូន្មានប្រៀនប្រដៅសិស្ស ឳ្យមានបទបែបល្អ
មានប្រដៅឳ្យចេះប្រើឥរិយាបទ៤គឺ ដេកដើរឈរ អង្គុយជាដើម ឳ្យមានរបៀបរៀបរយសុភាពរាបសាស្រគត់ស្រគំសមរម្យល្អ
ក្នុងទីប្រជុំជនមិនឳ្យឆ្គាំ ឆ្គង និងភែ្នកអ្នកដទៃ(ណែនាំសិស្សឳ្យល្អ)។
២.សុគហិតំគាហាបេន្តិ ញាំងសិស្សឳ្យរៀនល្អ គឺបង្ហាត់បង្រៀននូវអត្ថនិងព្យញ្ជនៈ
ឳ្យបានត្រឹមត្រូវចេះប្រើរបៀប សេចក្តីរៀបពាក្យបានល្អ។
៣.សព្វសិប្បេសុតំសមក្ខាយិនោភវន្តិ គ្រូអាចារ្យគប្បីបង្ហាត់សិល្បវិជ្ជា
ឳ្យបានអស់ចំណេះមិនលាក់ទុកបើខ្លួនចេះ ចាំមកប៉ុន្មាន ក៍បង្ហាត់បង្រៀនសិស្សឳ្យអស់
តាមវិជ្ជាចំណេះចេះដឹងរបស់ខ្លួន មានឆន្ទៈដ៍ល្អ គឺចង់ឳ្យសិស្សចេះ ចាំដូចខ្លួនដែរ។
៤.មិត្តាមច្ចេសុបដិវេទេន្តិ លើកតម្លើងក្នុងទីចំពោះមុខ មិត្រអាមាត្យ
គឺបើយល់ឃើញថា សិស្សណាមួយ មានចំណេះវិជ្ជា មានចរិយាសណ្តាប់ធ្នាប់សមរម្យល្អ
គួរយកគុណសម្បត្តិនោះ មកបង្ហាញសរសើរ ក្នុងទីចំពោះ មិត្រមាត្យជាសម្លាញ់របស់ខ្លួន
ដើម្បីឳ្យមិត្ររបស់ខ្លួន មានសេចក្តីទុកចិត្តស្និទ្ធស្នាលរាប់អាន និងការទំនុកបម្រុង
ជាដើមដល់សិស្ស។
៥.ទិសាសុបរិត្តានំករោន្តិ ធ្វើសេចក្ដីការពារគ្រប់ទិសទាំងឡាយ គឺបើទៅក្នុងទីណា
មិនឳ្យលំបាក ដូចជាទៅសិក្សា សិល្បវិជ្ចាផ្លូវលោកផ្លួវធម៌ជាដើម មិនគប្បីហាមឃាត់សិស្ស
ធ្វើឳ្យសិស្សធុញគំនិតនឿយណាយ ក្នុងការសិក្សា គប្បីចេះពន្យល់ណែនាំហេតុផល និងប្រយោជន៍នៃសិល្បវិជ្ជា
ប្រាប់សិស្សឳ្យសិស្សមានចិត្តជ្រះថ្លាព្យាយាម ក្នុង ការសិក្សារៀនសូត្រ
ហើយជួយផ្គត់ផ្គង់ទំនុកបម្រុងសិស្ស ដោយគ្រឿងសិក្ខូបករណ៍ តាមមានតាមបាន ល្មមឳ្យ
សិស្សមានសេចក្តីស្រឡាញ់ពេញចិត្ត ក្នុងកិច្ចការសិក្សារៀនសូត្រ។
គុណសម្បត្តិរបស់គ្រូ៧យ៉ាង
១បិយោ ធ្វើខ្លួនឳ្យជាទីស្រឡាញ់របស់សិស្ស។
២គរុ ធ្វើខ្លួនឳ្យជាទីគោរពរបស់សិស្ស។
៣ភាវនីយោ គប្បីអប់រំខ្លួនឳ្យចម្រើនកើនឡើងតទៅទៀត។
៤វត្តា ឧស្សាហ៍ប្រៀនប្រដៅសិស្ស។
៥វចនក្ខមោ អត់ធន់ពាក្យសម្ដី(ចាក់ដោត)។
៦កម្ភរឹ កថំកត្តា
ធ្វើពាក្យអធិប្បាយឳ្យបានជ្រាលជ្រៅទៅតាមលំដាប់លំដោយ។
៧ នោ អដ្ឋានេ និយោជយេ មិនដឹកនាំសិស្សក្នុងហេតុដែលមិនសមគួរ។
សិស្សត្រូវសង្រ្គោះដល់គ្រូដោយធម៌៥យ៉ាងគឺ៎៖
១.ឧដ្ឋានេន ក្រោកឈរទទួលក្នុងវេលាដែលគ្រូអាចារ្យដើរមកដល់។
២.ឧបដ្ឋានេន ចូលទៅចាំបម្រើលោក។
៣. សុស្សុសាយ ជឿស្ដាប់ឱវាទលោក។
៤.បារិចរិយាយ ឧបដ្ឋាកបម្រើលោក។
៥.សក្កច្ចំ សិប្បំ បដិគ្គណេន រៀនសិល្ប៍វិជ្ជាដោយគោរព ។
ធម៌ទាំង៥យ៉ាងនេះជាធម៌សម្រាប់សិស្សគ្រប់រូបត្រូវប្រតិបត្តិចំពោះគ្រូការប្រតិបត្តិអាចចែកចេញជា២ផ្នែកគឺ៖
ក.ការប្រតិបត្តិចំពោះគ្រូអាចារ្យ ដែលជាអ្នកមានគុណបំណាច់លើខ្លួន
បានដល់ការគោរពលោក ក្នុងពេលលោក មកដល់ជួបនិងខ្លួនចូលបម្រើលោក។ ការប្រតិបត្តិបែបនេះ ជាការធម្មតារបស់មនុស្សទូទៅ
ដែលថាមានគុណបំ ណាច់លើគ្នា។
ខ.ការគោរពប្រតិបត្តិក្នុងករណីយកិច្ច គឺស្ដាប់ដំបូន្មានលោក
និងរៀនចំណេះវិជ្ជាផ្សេងៗ ដែលលោកឳ្យរៀន ហើយ ដោយការយកចិត្តទុកដាក់។
-ការគោរពក្នុងផ្នែកទី២នេះ មានសារៈសំខាន់ណាស់ ព្រោះសិស្សអ្នកត្រូវការចង់បានចំណេះដឹង
ក្នុងមុខវិជ្ជាផ្សេងៗ លុះណាតែចេះស្ដាប់ដំបូន្មានគ្រូ ហើយយកចិត្តទុកដាក់ ក្នុងមុខវិជ្ជាដែលគ្រូបានបង្រៀន
និងដាក់ឳ្យរៀន នោះថែមទៀត ទើបអាចបានចេះដឹងយល់ នូវមុខវិជ្ជានោះបាន បើមិនស្ដាប់ឱវាទ
មិនយកចិត្តទុកដាក់ និងមិន អាចចេះដឹង តាមសេចក្ដីប្រាថ្នាឡើយ។
ចៅវ៉ាយនាយត្រូវសង្រ្គោះដល់បុគ្គលិកកម្មករមានធម៌៥យ៉ាងគឺ៖
១.យថាពលំកម្មន្តំសំវនានេន ចាត់ចែងប្រគល់កិច្ចការ ឳ្យធ្វើសមស្របតាមកម្លាំងពលកម្ម
និងស្របតាមលទ្ធភាព របស់ពលករ(បុគ្គលិកកម្មករ) ចៀសវាងការប្រគល់កិច្ចការហួសសមត្ថភាព
ទាំងកម្រិតបច្ចេកទេស និងកម្លាំង ពលកម្ម ដែលអាចនិងសម្រេចជោគជ័យដូចបំណង
ហើយជួនកាលក៏មានមហន្តរាយអង្គភាព និងបុគ្គលិកកម្មករ ផង។
២.ភត្តវេត្តនានុប្បទានេន ផ្គត់ផ្គង់ស្បៀងអាហារ និងប្រាក់កម្រៃការងារសមស្រប
ទៅតាមទំហំការងារកម្លាំងពល កម្ម និងបច្ចេកទេស មិនជិះជាន់កេងប្រវញ្ជលើកម្លាំងពលកម្ម របស់បុគ្គលិកកម្មករ(ប្រាក់កម្រៃស្របតាមកម្លាំង
ពលកម្ម និងជីវភាពរស់នៅ)។
៣.គិលានុប្បដ្ឋានេន ជូយកអាសាព្យាបាលថែទាំជម្ងឺ
ឳ្យបុគ្គលិកកម្មករពេលគេរងគ្រោះ ដោយគ្រោះថ្នាក់ការងារឬ
ជម្ងឺក្នុងពេលប្រតិបត្តិបំពេញការងារ។
៤.អច្ឆរិយានំរសានំសំវិភាគេន ចាត់ចែងស្បៀងអាហារឆ្ងាញ់ពិសា ដែលយើងបានរៀបចំ
ក្នុងពិធីជាមង្គលម្តង ម្កាល ឳ្យបុគ្គលិកកម្មករបរិភោគតាមសមគួរ ដល់កាលៈទេសៈ
និងឳ្យបានគ្រប់គ្រាន់បរិបូណ៌។
៥.សមយេវោស្សគ្គេន បើកសិទ្ធិសិរីភាព ឳ្យបុគ្គលិកកម្មករបានទៅចូលរួមការកំសាន្តសប្បាយ
ក្នុងពិធីបុណ្យ ឬហោស្រពនានា ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌិ
និងបុណ្យអុំទូកជាដើម ដោយឧបត្ថម្ភជារង្វាន់លើកទឹកចិត្ត ខ្លះៗផង បើមានលទ្ធភាព។
-បន្ថែមលើនេះ នាយចៅហ្វាយ
ឬអ្នកគ្រប់គ្រងត្រូវមានគុណសម្បត្តិ ៦ យ៉ាងទៀត ដែលអាចជួយជំរុញការងារ ឳ្យ
បានរីកចម្រើនផង និងឳ្យសាមគ្គីទូលំទូលាយក្នុងការងារផងគឺ៖
១.ខមា មានការអត់ឱនលើកលែងទោស តាមលក្ខណៈសមស្រប។
២.ជាគរិយៈ មានការភ្ញាក់រលឹក និងវាងវៃជានិច្ច។
៣.ឧដ្ឋាន: មានព្យាយាមម៉ឺងម៉ាត់។
៤.សំវិភាគ: ចាត់ចែងការងារបានល្អ។
៥.ទយា មានចិត្តអាណិតអាសូរមេត្តាករុណា។
៦.ឥក្ខនា មានការត្រួតពិនិត្យ និងពិចារណាម៉ឺងម៉ាត់ជាប់ជានិច្ច
លើការងារកំពុងអនុវត្ត។
រីឯបុគ្គលិកកម្មករត្រូវសង្រ្គោះដល់ចៅវ៉ាយមានធម៌៥យ៉ាងគឺ៖
១.បុព្វដ្ឋានយិនោចហោន្តិ ព្យាយាមចូលទៅធ្វើការមុនពេលកំណត់ ដើម្បីការងារដំណើរការបានល្អ
ព្រមទាំងអាច ដឹងជាមុន បើមានសភាពការណ៍ មិនប្រក្រតីអ្វីមួយបានកើតឡើង
ហើយអាចផ្ដល់ពត៌មាន ឳ្យអ្នកដឹកនាំទាន់ ពេល។
២.បច្ឆានិបាតិនោ ឈប់ធ្វើការតាមពេលកំណត់ ឬក្រោយម៉ោងកំណត់
បើមានការងារចាំបាច់ ដែលត្រូវជួយ បង្ហើយថ្នាក់ដឹកនាំ ឳ្យបានទាន់សភាពការណ៍។
៣.ទិន្នាទាយិនោ មានស្មារតីទទួលខុសត្រូវខ្ពស់ កាន់យកតែរបស់ដែលគេបានឳ្យ
មិនចង់បានអ្វី ដែលគេមិនបាន ឳ្យ និយាយរួមគឺស្មោះត្រង់ មិនចង់បានរបស់អ្នកដទៃ
ដោយអំពើទុច្ចរិត។
៤.សុកតកម្មការោ ធ្វើការងារដោយយកចិត្តទុកដាក់ជានិច្ច
ដើម្បីឳ្យលទ្ធផលដែលទទួលបាន មានគុណភាពល្អ (គឺការងារល្អលទ្ធផលល្អ)។
៥.កិត្តិវណ្ហរា ពណ៌នាតែពីកិត្តិគុណ គឺគុណសម្បត្តិ និងសមត្ថភាពរបស់នាយចៅហ្វាយ
មិននិយាយពីអ្វីដែលមិន សមស្រប ដែលអាចបង្ករភាពអសកម្ម ដល់ការងារនិយាយរួម ពណ៌នាតែអ្វីដែលអាចជួយជំរុញការងារដំណើរ
ការល្អ និងបានផលល្អសម្រាប់អង្គភាពនិងខ្លួនឯង។
ប្រភេទនៃមិត្តមាន២យ៉ាងគឹ៖
១.កល្យាណមិត្ត
២.បាបមិត្ត
ក.កល្យាណមិត្ត
មិត្តដែលមានសណ្ដានល្អ៤យ៉ាងគឺ៖
១.មិត្តមានឧបការៈ។
២.មិត្តរួមសុខរួមទុក្ខ។
៣.មិត្តប្រាប់ប្រយោជន៍។
៤.មិត្តមានសេចក្ដីឈឺឆ្អាល។
មិត្តមានឧបការៈ៤យ៉ាងគឺ៖
១.រក្សាមិត្តដែលធ្វេសប្រហែស។
២.រក្សាទ្រព្យសម្បត្តិរបស់មិត្ត ដែលធ្វេសប្រហែស។
៣.ជាទីពឹងពំនាក់របស់មិត្ត ដែលមានសេចក្ដីភិតភ័យ។
៤.កាលបើកិច្ច ដែលត្រូវធ្វើកើតឡើងហើយ តែងជួយផ្ដល់ភោគៈ
ជាទ្វិគុណជាងទ្រព្យ ដែលមិត្តត្រូវការនោះ។
មិត្តរួមសុខរួមទុក្ខមាន៤យ៉ាងគឺ៖
១.ប្រាប់នូវអាថ៍កំបាំង របស់ខ្លួនដល់មិត្ត។
២.ជួយបិទបាំង នូវអាថ៍កំបាំងរបស់មិត្ត។
៣.មិនលះបង់គ្នា ក្នុងគ្រាដែលមានវិបត្តិ។
៤.សូម្បីជីវិតក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍ដល់មិត្ត
(គឺស៊ូប្ដូរជីវិត)។
មិត្តប្រាប់ប្រយោជន៍៤យ៉ាងគឺ៖
១.ហាមមិត្តឳ្យឃ្លាតចាកអំពើអាក្រក់។
២.ដឹកនាំមិត្តឳ្យតម្កល់នៅតែអំពើល្អ។
៣.ឳ្យបានឮពាក្យ ដែលមិត្តធ្លាប់បានឮ។
៤.ប្រាប់ផ្លូវស្ថានសួគ៌។
មិត្តមានសេចក្ដីឈឺឆ្អាល៤យ៉ាងគឺ៖
១.រក្សាមិត្តដែលមានសេចក្តីប្រមាទឳ្យផុតពីគ្រោះថ្នាក់
២.ជួយត្រេកអរ ព្រោះមិត្តបានសេចក្ដីចម្រើន។
៣.ទទឹងទាស់និងមនុស្សដែលពោលទោសមិត្ត។
៤.សរសើរតែមនុស្សដែលពណ៌នាគុណមិត្ត។
ខ.បាបមិត្ត
បុគ្គលជាអមិត្តគ្រាន់តែជាមិត្តប្លមមាន៤យ៉ាងគឺ
១.មិត្តដែលគិតតែប្រយោជន៍ខ្លួនឯង។
២.មិត្តល្អតែសម្ដី។
៣.មិត្តដែលនិយាយចាក់បណ្ដោយឳ្យគាប់ចិត្ត។
៤.មិត្តជាសម្លាញ់ ក្នុងការវិនាសភោគៈទាំងឡាយ ។
មិត្តគិតតែប្រយោជន៍ខ្លួនមាន៤យ៉ាងគឺ៖
១.មិត្តគិតតែប្រយោជន៍ខ្លួន។
២.មិត្តប្រាថ្នាយករបស់ច្រើន ដោយឳ្យរបស់តិច។
៣.ទាល់តែមានភ័យ ទើបជួយធ្វើកិច្ចការរបស់មិត្ត។
៤.សេពគប់មិត្ត ព្រោះហេតុតែប្រយោជន៍។
មិត្តល្អតែសម្ដីមាន៤យ៉ាងគឺ៖
១.មិត្តទទួលរាក់ទាក់ដោយរបស់ដែលកន្លងទៅហើយ។
២.មិត្តទទួលរាក់ទាក់ដោយរបស់មិនទាន់មានមក។
៣.មិត្តសង្គ្រោះដោយអំពើឥតប្រយោជន៍។
៤.កាលកិច្ចទាំងឡាយកើតឡើងភ្លាមៗក៏សម្ដែងអាងរបស់ខូចខាត។
មិត្តនិយាយចាក់បណ្ដោយមាន៤យ៉ាងគឺ៖
១.បើមិត្តធ្វើអំពើអាក្រក់ក៏យល់ព្រមតាម។
២.បើមិត្តធ្វើអំពើល្អក៏យល់ព្រមតាម។
៣.ពណ៌នាគុណមិត្តតែក្នុងចំពោះមុខ។
៤.ពោលទោសមិត្ត ក្នុងទីកម្បាំងមុខ។
មិត្តក្នុងផ្លូវវិនាសមាន៤យ៉ាងគឺ៖
១.ជាសម្លាញ់ក្នុងប្រកបរឿយៗនូវការត្រាច់ទៅតាមច្រកល្ហកខុសកាល។
២.ជាសម្លាញ់ក្នុងកិរិយាប្រកបរឿយៗនូវការលួចប្លន់បោកប្រាស់គេ។
៣.ជាសម្លាញ់ក្នុងកិរិយាដើរមើលល្បែងមហោស្រព។
៤.ជាសម្លាញ់ក្នុងកិរិយាប្រកបរឿយៗនូវល្បែងភ្នាល់ដែលជាទីតាំងនៃសេចក្ដីប្រមាថ។
ប្រយោជន៍ក្នុងបច្ចុប្បន្នមាន៤យ៉ាងគឺ៖
១.ឧដ្ឋានសម្បទា ដល់ព្រមដោយការខ្នះខ្នែងប្រឹងប្រែងចាត់ចែងការងារ
ដែលខ្លូនត្រូវប្រកបនោះៗ ដែលជាការ ប្រាសចាកទោស មានកសិកម្មជាដើម។
២.អារក្ខសម្បទា ដល់ព្រមដោយការថែរទាំរក្សាទ្រព្យ
ដែលរកបានមកមិនឱ្យវិនាស ទៅដោយហេតុផ្សេងៗ មានភ្លឺងឆេះ ចោរលួច
និងលេងល្បែងភ្នាល់ជាដើម។
៣.កល្យាណមិត្តតា សេពគប់មិត្តល្អ គឺមិត្តមានសទ្ធា មានសីល
មានចាគៈ មានបញ្ញាដ៏ល្អ។
៤.សមជីវិតា ចិញ្ចឹមជីវិតដ៏ស្មើ គឺរកទ្រព្យបានមកហើយ
ចាយវាយតាមកម្លាំង ដែលរកបានមិនឱ្យខ្ចះខ្ជាយហួស ប្រមាណ លៃឱ្យដូចគេថ្លឹងនិងជញ្ជីង។
រឿងក្នុងជាដក
-ក្នុងកាលគន្លងទៅហើយ
មានបុរសម្នាក់ជាមនុស្សចេះលៃចាយទ្រព្យសម្បត្តិ ត្រូវតាមកន្លងធម៌។
-កាលបិតាស្លាប់ទៅ
បុរសចិញ្ចឹមមាតាព្រមទាំងកូនប្រព្ធ ដោយរបរកាប់អុសលក់។
-ថ្ងៃមួយ បុរសនោះ បរទេះគោទៅកាប់អុស
ក្នុងព្រៃបានអុសផ្ទុកពេញបំពុងរទេះហើយ ហេតុតែចង់បានអុសច្រើន
ក៏ដឹកគោដឹកអុស ហើយខ្លួនរែកអុសមួយអំរែកដើរពីមុខរទេះថែមទៀត។
គាប់ជូនពេលនោះ ព្រះរាជាស្ដេចចេញប្រពាតព្រៃទ្រង់ទតឃើញប្លែកពីគេទ្រង់ក៏ហៅបុរសនោះមកទ្រង់សួរថា“នែ បុរសអ្នកឯងខុសពីគេអ្វីម្លេះ ដឹកអុសពេញរទេះហើយ ម្ដេចក៏រែកអុសដើរពីមុខគោថែមទៀតយកអុសទៅធ្វើអ្វីខ្លះ?
-បុរសទូលថា “ឧសនេះទូលព្រះបង្គុំយកទៅលក់បានជាកហាបណៈមកយកមកបែងចែកជា
៤ ភាគគឺ៖
ភាគទីមួយ ដោះបំណុលចាស់ គឺចិញ្ចឹមមាតា។
ភាគទីពីរ បុលបំណុលថ្មី គឺចិញ្ចឹមបុត្រ។
ភាគទីបី កបទុកក្នុងផែនដី គឺធ្វើទាន។
ភាគទីបួន បង់ក្នុងជ្រោះគឺបង់ក្នុងទ្វា៦
មានទ្វាមាត់ជាដើមរបស់ខ្លួននិងភរិយា ដែលមានទំហំតូចទេ តែមានជម្រៅ ជ្រៅក្រៃពេក
មិនអាចបំពេញបាន។
២. ខុងជឺ
-សីលធម៌ទំនាក់ទំនងរវាង ឪពុកម្ដាយ
និងកូនប្រុសស្រី អ្នកដឹកនាំនិងប្រជាជនប្ដី និងប្រពន្ធបងនិងប្អូនមិត្ដភក្ដិ
និងមិត្ដភក្ដិ។
សម្តីរបស់ខុងជឺ
-អ្វីដែលខ្ញុំមិនចង់ឳ្យអ្នកដទៃធ្វើមកលើខ្ញុំ
ខ្ញុំក៏មិនចង់ធ្វើលើគេវិញដែរ។
-មើលឃើញអ្វីត្រឹមត្រូវ
និងធ្វើវាគឺចង់បានវីរសម្បត្ដិ។
-ប្រសិនបើមនុស្សខ្ពង់ខ្ពស់ បោះបង់គុណធម៌
តើគេអាចបំពេញជាចាំបាច់នូវឈ្មោះបានដែរឬទេ?
-ស្រឡាញ់វត្ដុមួយមានន័យថា
ចង់ឳ្យវត្ថុនោះគង់វង្ស។
-តើអាចមានសេចក្ដីស្រឡាញ់ណា ដែលមិនធ្វើការទាមទារ
ពីអ្នកដែលជាកម្មវត្ថុស្រឡាញ់ដែរឬទេ?
៣.អត្ដសមិទ្ធផល
-អត្ដសមិទ្ធផល គឺជាទស្សនវិទូសីលធម៌មួយ
ដែលបង្ហាញឳ្យស្គាល់ដោយ អារីតស្ដូត
(Aristotle) ៣៨៤- ៣២២ មុន គ-ស)។
-ទ្រឹស្ដីសីលធម៌របស់អត្តសមិទ្ធិផលនោះគឹ៖
-មនុស្សគឺជាកុសលខ្ពស់បំផុត ជាប្រលឹង(ស្មារតី)
នៃជីវិតប្រកបដោយសីលធម៌។
-ការរីកចម្រើន ដោយសមត្ថភាពទាំងអស់របស់មនុស្ស។
-មនុស្សគឺជាភាវសង្គម ឯបុគ្គលិកលក្ខណៈ គឺជាផលិតផលសង្គម។
គោលការណ៍សីលធម៌នានា ដែលគ្រប់គ្រងជីវិត
នៃពួកគ្រឹស្តសាសនិកទាំងឡាយ ស្រដៀងគ្នាជាមួយគោល ការណ៍ ដែលទ្រឹស្តីអត្តសមិទ្ធបង្គើតឡើង(ព្រះយេស៊ូគ្រឹស្ដ)។
៤.អព្ភន្ដរញ្ញាណនិយម
-លោក អ៊ីម៉ានុយ អែល ខាន្ដ កម្មវត្ថុពិតនៃវិចារណញ្ញណ
គឺបង្កើតនូវឆន្ទៈមួយ ជាកុសលឬសុឆន្ទៈ
(១៧២៤-១៨០៤)។
៥ទ្រឹស្ដីផលប្រយោជន៍និយមគឺ
–សេចក្ដីរីករាយខាងវិញ្ញាណ
ឬសុភមង្គលគឺជាកុសលដ៏ប្រសើរ និងគោលបំណងនៃជីវិត។
-លោក ជេរេមីបេនថាមនិងជនស្កាតមីល (Jeremy
Benthan and John Stuart Mill 1866-1873)។
-ទស្សនវិទូទាំងពីរនាក់នេះ យល់ស្របគ្នាថា
សេចក្ដីរីករាយខាងវិញ្ញាណ គឺជាកុសលដ៍ប្រសើរបំផុត
ដែលត្រូវបានគេស្វែងរក ចំណែកខាងឈឺចាប់វិញ
គឺជាអកុសលដែលគេត្រូវតែជៀសវាង។
៦.ទ្រឹស្ដីទុទិដ្ឋិនិយម
-ក្នុងចំណោមអ្នកទុទិដ្ឋិនិយម អារសឺស្កូផិនហៅអើរ
(ArthurSchopenhauer-1788-1860) គាត់ថា ពិភព លោកនេះ
ពោរពេញដោយការឈឺចាប់ សេចក្ដីទុក្ខព្រួយ សេចក្ដីត្រូវការ តណ្ហា និងទុក្ខវេទនា
ប្រព្រឹត្តបទ ឩក្រិដ្ឋដ៍ធ្ងន់ធ្ងរ ហើយវាជាកន្លែងដ៏អាក្រក់បំផុត ដែលយើងត្រូវរស់នៅ
(គាត់ថា) ប្រសិនបើមនុស្សមានជម្រើស ណាមួយផ្សង គេមិនគួរចង់កើតជាមនុស្សទេ។
៧.ទ្រឹស្ដីអត់ធ្មត់និយម
–លោកហេ្សណូ (Zeno-490-430 មុន គ-ស) ជាអ្នកបង្កើតលទ្ធិនេះ ដែលគេទទួលស្គាល់ក៏ដោយ អេពិកតេទុស (Epictetus)
ជាអ្នកគាំទ្រដ៏ល្បីល្បាញ នៅក្នុងទ្រឹស្ដីនេះដែរ។
អត់ធ្មត់និយម គឺជាលទ្ធិមួយឳ្យតម្លៃ ក្នុងចំណោមលទ្ធិដ៏ទៃទៀត នូវកុសលភាពដែលមានពីកំណើត
នៃសាកល លោកដែលគ្មានអកុសលទាល់តែសោះ សីលធម៌ជាកុសលដ៏ខ្ពស់បំផុត គុណធម៌នៃអំណត់
និងគុណធម៍នៃភាព មិនអើពើ បានផ្ដល់ឳ្យមនុស្សនៅសន្ដិភាពផ្លូវចិត្ដ
និងឥរិយាបថនៃការអត់ធ្មត់។ (៥៥-១៣៥ គ-ស) គាត់បាន បង្រៀនថា
សុខចិត្តស្លាប់ដោយការអត់ឃ្លាន ដើម្បីគេចផុតពីការឈឺចាប់ និងការភ័យខ្លាច
ប្រសើរជាងរស់នៅ ក្នុងភាពសម្បូរសប្បាយ ហើយត្រូវគេធ្វើឳ្យមានកង្វល់ក្នុងចិត្ត។
៨.ទ្រឹស្ដីអេពីគានិយម (Epicureanism-៣៤១-២៧០ មុន គ-ស)
-ទ្រឹស្ដីនេះ គាំទ្រទៅរកកុសល សុភមង្គល សន្ដិភាពផ្លូវចិត្ដគំនិតយ៉ាងខ្ពស់។ជីវិតប្រភេទនេះ
នឹងអាចធ្វើឳ្យមនុស្ស មានសុភមង្គលពិត និងយូរអង្វែង។
VIII. ហេតុអ្វីបានជាយើងប្រកបដោយសីលធម៌?
–លោកជន ហូសពើ (John Hospers) បានផ្ដល់នូវចម្លើយមួយចំនួន ដែលគាត់បានចែកជាប្រភេទស័ព្ទ៤គឺ
១-សារប្រយោជន៏ផ្ទាល់ខ្លួន។
២-បញ្ជាអាទិទេព។
៣-សារប្រយោជន៍រួម។
៤-ពីព្រោះភាពត្រឹមត្រូវរបស់វា។
IX.គោលការណ៍ដើម្បីជីវិតមួយប្រកបដោយសីលធម៌
-ខាងក្រោមនេះ ជាសេចក្ដីដកស្រង់ពីគោលការណ៍នានា
ដែលលើកឡើងដោយលោក ទីទុស(Titus)។
១.បុគ្គលិកលក្ខណៈ គឺជារបស់មួយដែលមានតម្លៃបំផុត។
២.តម្លៃនៃជីវីតគេត្រូវចែករំលែកគ្នា។
៣.ភារកិច្ចដ៏មានប្រយោជន៍មួយចំនួន។
៤.ការលើកកំពស់ការយល់ដឹងដ៍ទូលំទូលាយត្រូវបានអប់រំ។
៥.ចំពោះការលូតលាស់ របស់មនុស្សត្រូវការរស់នៅ
ក្នុងសភាពមួយល្អប្រសើរបំផុត។
មេរៀនទី៦
ទស្សនវិជ្ជាសង្គមនិងទស្សនវិជ្ជានយោបាយ
-លោកបាម (Bahm) បាននិយាយថា
“ប្រសិនបើគ្មានរាជរដ្ឋាភិបាលអរិយធម៌មិនអាចមានអត្ថិភាពបានឡើយ”។
I.និយមន័យអំពីរដ្ឋរដ្ឋាភិបាលនិងពាក្យទាំងឡាយដែលមានទាក់ទងនិងគ្នា
-ពាក្យទាំងនេះ គឺរដ្ឋប្រជាជាតិ
រដ្ឋាភិបាលអធិបតេយ្យភាព ច្បាប់រដ្ឋធម្មនុញ្ញ និងពលរដ្ឋ។
II. ប្រភពនិងមូលដ្ឋានរបស់រដ្ឋ
-ទ្រឹស្ដីទាំងនេះ គឺទ្រឹស្ដីអាទិទេព
ទ្រឹស្ដីកិច្ចសន្យា ទ្រឹស្ដីសភាវគតិ ទ្រឹស្ដីមាតាបិតាធិបតេយ្យ ទ្រឹស្ដីកម្លាំង
និងទ្រឹស្ដី
ប្រវត្ដិសាស្ត្រឬវិវត្តន៍។
III.ធាតុមុខងារនិងគោលបំណងរបស់រដ្ឋ
១.ធាតុរបស់រដ្ឋ
-មានប្រជាជន ឬក្រុមមនុស្ស ទឹក ដីមួយជាក់លាក់
អង្គការនយោបាយមួយ ឬក្បាលម៉ាស៊ីន
រដ្ឋាភិបាលអធិបតេយ្យភាព។
២.មុខងាររបស់រដ្ឋ
-លោកថូម៉ាសអ៊ីហ៊ីល (Thomas E.Hill) បានបូកសរុបមុខងារបស់រដ្ឋដូចខាងក្រោម៖
ក-ការពារតម្រូវការជាមូលដ្ឋាន ឬសន្តិសុខរបស់មនុស្ស។
ខ-ទ្រទ្រង់ការស្វែងរកសុខុមាលភាព របស់មនុស្ស។
គ-ចូលរួមក្នុងរដ្ឋាភិបាលយុត្ដិធម៌ លើមូលដ្ឋានមួយត្រឹមត្រូវ។
ឃ-ជួយអប់រំនិងជួយជីវភាពវប្បធម៌ របស់ប្រជាជន។
ង-ការពារនិងពង្រីកសេរីភាព របស់ប្រជាពលរដ្ឋ។
៣.គោលបំណងរបស់រដ្ឋ
-លោកភីណុក (Pen Nock) និងស្មីត(Smith)
បានចែកគោលបំណងរបស់រដ្ឋមាន៤យ៉ាងគឺ៖
១.សន្ដិសុខ ២.យុត្ដិធម៌ ៣.សេរីភាព ៤.សុខុមាលភាព។
IV.មុខងារនិងទម្រង់របស់រដ្ឋាភិបាល
១-មុខងារ
-លោកសាស្រ្ដាចារ្យស៊ីតវីក (Sid Wick) បានបូកសរុបមុខងាររបស់រដ្ឋាភិបាលដូចតទៅ៖
ក-ការពារផលប្រយោជន៍របស់សហគមន៍ទូទៅ និងពលរដ្ឋម្នាក់ៗ
រហូតដល់ប្រយុទ្ធប្រឆាំង និងរដ្ឋខាងក្រៅ។
ខ-ការពារពលរដ្ឋម្នាក់ៗ មិនឳ្យអន្ដរាយដល់រាងកាយ
ពីការបង្ខិតបង្ខំ ស្ដីបន្ទោសឬបង្ខូចកិត្ដិយស ដែលបង្កឡើងដោយសកម្មភាពមានបំណង ឬធ្វេសប្រហែសរបស់បុគ្គលនានា។
គ-ការពារទ្រព្យសម្បត្ដិពលរដ្ឋ មិនឳ្យមានការបះពាល់គ្នា
ដែលទាក់ទងនិងមុខងារកំណត់ចំណុចសង្ស័យ
អំពីទំហំសិទ្ធិ លើទ្រព្យសម្បត្ដិ
និងធ្វើឳ្យមានសិទ្ធិស្របច្បាប់។
ឃ-ការពារការបោកបញ្ឆោត ដែលនាំដល់ការបះពាល់ ដល់បុគ្គល
និងទ្រព្យសម្បតិ្ដ។
ង-អនុវត្ដកិច្ចសន្យា ធ្វើឡើងដោយបុគ្គល ដែលមានសតិត្រិះរិះពេញលេញ
និងមិនទទួលការចាប់បង្ខំ
ឬធ្វើខុសពីការពិត ឬឳ្យអន្ដរាយដល់អ្នកដទៃ។
ច-ការពារជាពិសេស មនុស្សដែលមិនសមរម្យតាមរយៈវ័យ
ឬខូចសតិយកចិត្ដទុកដាក់
ផលប្រយោជន៍ផ្ទាល់ របស់គេ។
២– ទម្រង់របស់រដ្ឋាភិបាល
–លោកហ្គែតតែល (RG.Get Tell) បានបង្ហាញគោលការណ៍ ៣ ដែលមានលក្ខណវិទ្យាសាស្រ្ត
និងមានផលប្រយោជន៍បំផុតនោះគឺ់៖
ក-ចំនួនមនុស្ស ដែលចូលរួមអនុវត្ដអំណាចគ្រប់គ្រងរបស់រដ្ឋ។
ខ-ការខុសគ្នាខាងអំណាច ពោលគឺការខុសគ្នារវាងអង្គការចាត់តាំង
របស់រដ្ឋាភិបាលលើមូលដ្ឋានមុខងារ
ដែលវាអនុវត្ដ។
គ-ការបែងចែកអំណាច ពោលគឺការខុសគ្នារវាងអង្គការចាត់តាំង
របស់រដ្ឋាភិបាលលើមូលដ្ឋាន
នៃតំបន់ដែលវាបានអនុវត្ដយុត្ដាធិការ។
–អារីតស្ដូត (Aristotle) បានបែងចែកទម្រង់របស់រដ្ឋាភិបាលដូចតទៅ រាជាធិបតេយ្យ អភិជនាធិបតេយ្យ
ប្រជាធិបតេយ្យ អំណាចផ្ដាច់ការ។
V.ទស្សនវិជ្ជាសង្គមនិងនយោបាយ
-ទស្សនសង្គម និងនយោបាយ របស់ទស្សនវិទូ៧រូបត្រូវបានបង្ហាញនៅផ្នែកនេះ។
-ទស្សនវិទូទាំងនោះ រួមមាន បា្លតុង អារីស្ដូត
ម៉ាខ្យាវេលី ហប រូស្សូ ម៉ាក្ស និងខាន្ដ។
-ទស្សនវិជ្ជារបស់ពួកគេ គឺនិយាយអំពីរដ្ឋ
ទម្រង់រដ្ឋាភិបាល គឺជាទម្រង់ដែលពួកគេពេញចិត្ដជាងគេ និងលក្ខខណ្ឌ
សង្គមទូទៅនៅក្នុងរដ្ឋ ដែលបានប្រែក្លាយជាមូលដ្ឋាន នៃគំនិតសង្គមទំនើបនិងគំនិតនយោបាយ។
Comments
Post a Comment