អធិរាជល្បីៗលើលោក
១. សង់ស៊ីខាន់ (Genghis Khan) (១១៦២ – ១២២៧)
ជាអធិរាជនៃចក្រភពម៉ុងហ្គោល៖ សង់ស៊ីខាន់ជាប្រជារាស្ត្រសាមញ្ញ ហើយបានតាំងខ្លួនឯងជាអធិរាជ (Emperor) ហើយបានអនុវត្តន៍យោបាយវាតទីនិយម (expansionism)។ សង់ស៊ីខាន់ លើកកងទ័ពវាយយកប្រទេស (នគរ) និងតំបន់តូចធំជាច្រើន យកទៅដាក់ក្រោមចំណុះរបស់ខ្លួន ហើយបានបង្កើតជាចក្រភពម៉ុងហ្គោលមួយ ដែលមានវិសាលភាពធំរហូតដល់ ៣៣លានគីឡូម៉ែត្រការ៉េ (ក្នុងដំណាក់កាលរីកចម្រើនបំផុត)។
សង់ស៊ីខាន់ជាមេទ័ព ដែលច្បាំងមិនដែលចាញ់ នៅក្នុងគ្រប់សមរភូមិ គឺលើកទ័ពវាយតំបន់ណា ត្រូវតែវាយយកតំបន់នោះឲ្យខានបាន។ សង់ស៊ីខាន់ច្បាំងយកទឹកដី សឹងតែមួយចំហៀងពិភពលោក យកមកគ្រប់គ្រងក្នុងដៃ។ លោកជាមេទ័ព ដែលមានចិត្តកាចសាហាវ សម្លាប់មនុស្សដូចសត្វគ្មានបន្ធូរដៃ។ លោកទទួលមរណភាព នៅថ្ងៃទី១៨ ខែសីហា ១២២៧ (អាយុ ៦៥ ឆ្នាំ)។ នៅក្នុងលោកនេះ មានតែសង់ស៊ីខាន់ម្នាក់គត់ ដែលមានប្រវត្តិវាយយកបានតំបន់ត្រួតត្រាធំជាងមេទ័ព ឬមេដឹកនាំណាទាំងអស់។ រឿងហួសចិត្តមួយដែលគេមិននឹកស្មានដល់ និងជាចំណុចខ្សោយរបស់អធិរាជសង្គ្រាមរូបនេះ គឺលោកកើត «ជំងឺខ្លាចសត្វឆ្មា – ailurophobia»។
សង់ស៊ីខាន់ និងដៃជើងរបស់លោកបានបង្កវិនាសកម្មយ៉ាងធំធេងសម្រាប់មនុស្សជាតិ ដែលជាបច្ច័យនៃគំនិតឈ្លានពានរបស់លោក ដោយក្នុងនោះមនុស្ស ៤០លាននាក់ បានស្លាប់ក្រោមស្នាដៃ និងការបញ្ជារបស់លោក។ សម្រាប់មនុស្សភាគច្រើន គេយល់ថាលោកជាមនុស្សឃោរឃៅ ចំណែកនៅក្នុងទស្សនៈជារួមរបស់ប្រទេសម៉ុងហ្គោលី គេចាត់ទុកលោកជាមហាបុរស និងវីរបុរសជាតិរបស់គេ (Hero) និងបានកសាងរូបសំណាកទុកជាអនុស្សាវរីយ៍ទៀតផង។
អធិរាជ Genghis Khan
២. អាឡិចសានដឺដឹហ្គ្រេត (Alexander the Great) (៣៥៦ – ៣២៣ មុនគ្រិស្តសករាជ)
អាឡិចសាន់ដឺ ជាអធិរាជនៃប្រទេសម៉ាសេដូនី (Macedonia) និងបានវាយពង្រីកតំបន់ត្រួតត្រាជាច្រើនទៀត ដោយលើកទ័ពវាយយកចក្រភពពែក្ស (Persian Empire) និងអេហ្ស៊ីប។ លោកជាកូនសិស្សរបស់អារីស្តូត (Aristotle)។ ចក្រភពដែលអធិរាជអាឡិចសាន់ដឺគ្រប់គ្រង លាតសន្ធឹងចាប់ពីតំបន់មេឌីទែរ៉ាណេ (the Mediterranean) ធ្លាយដល់ព្រំដែនប្រទេសឥណ្ឌា។ ក្នុងព្រះជន្ម ១៨វស្សា អធិរាជអង្គនេះ ក្លាយជាមេទ័ពដ៏ល្បីល្បាញខាងបញ្ជាទ័ពសេះ។ ព្រះអង្គបានសុគតក្នុងជន្មាយុ ៣២ឆ្នាំ ដោយជំងឺគ្រុនចាញ់ (malaria)។ អាឡិចសាន់ដឺ ស្ថិតក្នុងចំណោមអ្នកយុទ្ធសាស្ត្រសង្គ្រាមដ៏ជោគជ័យ និងជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត។
អធិរាជអាឡិចសានដឺដឹហ្គ្រេត (Alexander the Great)
៣. ហាន់នីបល (Hannibal Barca) (២៤៧ – ១៨៣ មុនគ្រិស្តសករាជ)
លោកជាមេទ័ពដ៏ល្បីល្បាញ រហូតដល់សូម្បីអធិរាជសង្គ្រាមដទៃទៀតដូចជា ណាប៉ូឡេអុងបូណា-ប៉ាត៍ ក៏កោតសរសើរលោកដែរ។ លោកហាន់នីបលបានចិញ្ចឹមចិត្តតាំងពីណាពីណីដូចប៉ារបស់លោកដែរ គឺប៉ុនប៉ងវាយយកចក្រភពរ៉ូម (Rome Empire) មកត្រួតត្រាក្នុងដៃ។ លក្ខណៈពិសេសរបស់ហាន់នីបល ត្រង់លោកមានសមត្ថភាពដឹកនាំកម្លាំងទ័ពដ៏ច្រើនមហិមា ចូលទន្ទ្រានតំបន់ឬនគរណាមួយ។ ទ័ពទាំងនោះមានតាំងពីទ័ពដំរី ទ័ពសេះ និងទ័ពថ្មើរជើង ហើយធ្វើដំណើរកាត់ព្រៃភ្នំក្រំថ្ម កាត់ជួរភ្នំអាល់ (the Alps) ដើម្បីទៅវាយចក្រភពរ៉ូម។
មេទ័ពហាន់នីបល (Hannibal Barca)
៤- ជូលាស៊ីសា (Julius Caesar) (១០០ – ៤៤ មុនគ្រិស្តសករាជ)
ជូលាស៊ីសា កើតនៅឆ្នាំ១០០ មុនគ្រិស្តសករាជ នៅទីក្រុងរ៉ូម (Rome)។ តាំងពីក្មេងរៀងមក ស៊ីសាបានចាកឆ្ងាយគ្រួសារដើម្បីទៅបំពេញកាតព្វកិច្ចយោធា នៅទ្វីបអាស៊ី និងកោះស៊ីស៊ីលី (Cilicia)។ ជូលាស៊ីសា ជាមេដឹកនាំផង និងជាមេទ័ពផង នៃចក្រភពរ៉ូម ដោយលោកបានតាំងខ្លួនឯងជាមេដឹកនាំផ្ដាច់ការនៃចក្រភពរ៉ូម។ ថ្វីត្បិតជាបុគ្គលដ៏អង់អាចក្លាហាន ប៉ុន្តែលោកមាន «ជំងឺខ្លាចសត្វឆ្មា – ailurophobia»។
មេទ័ពជូលាស៊ីសា (Julius Caesar)
៥- ណាប៉ូឡេអុង បូណាប៉ាត៍ (Napoleon Bonaparte) (១៧៦៩ – ១៩២១) អធិរាជនៃប្រទេសបារាំង
ណាប៉ូឡេអុងបូណាប៉ា ឬណាប៉ូឡេអុងទីមួយ មានម្ដាយឪពុកជាជនជាតិអ៊ីតាលី កើតនៅលើកោះ គ័រស៊ីកា (Corsica) ប្រទេសបារាំង។ លោកជាអ្នកដែលមានកោសល្យខ្ពស់ខាងវិស័យយោធា ដោយក្នុងនោះ ត្រឹមអាយុជាង ២០ឆ្នាំ លោកប្រៀបបាននឹងមេទ័ពដែលមានបទពិសោធន៍ធ្វើសង្គ្រាម ៣០ទៅ៤០ឆ្នាំ។ លោកជាអធិរាជបារាំង (Emperor of the French) ចាប់ពីឆ្នាំ១៨០៤ – ១៨១៤ និងជាអធិរាជម្ដងទៀតពីឆ្នាំ១៨១៥។
ណាប៉ូឡេអុង ជាអធិរាជសង្គ្រាមដែលច្បាំងមិនសូវចាញ់ ហើយទើបតែបាក់លោងពេលលើកកងទ័ពជាងកន្លះលាននាក់ វាយចូលប្រទេសរុស្ស៊ី ហើយបានបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុត្រជាក់ពេក។ ក្រោយមក លោកទទួលបរាជ័យម្ដងទៀត នៅតំបន់វាត់ថឺលូ (Waterloo)។ លោកធ្លាប់លើកកងទ័ព វាយដល់ប្រទេសអេហ្ស៊ីប និងចក្រភពរុស្ស៊ី ហើយទីបំផុតបានច្បាំងចាញ់នៅតំបន់ «វាត់ថឺលូ – Waterloo» ហើយត្រូវបានពួកអង់គ្លេសបញ្ជូនទៅរស់នៅ «កោះសាំងហេឡេណា – Saint Helena» ដែលស្ថិតនៅឆ្ងាយដាច់សង្វែងកណ្ដាលមហាសមុទ្រអាត្លង់ទិច (Atlantic Ocean) ជាលក្ខណៈបំបរបង់។ លោកទទួលអនិច្ចកម្មនៅឆ្នាំ១៨២១ ក្នុងជន្មាយុ ៥១ឆ្ នាំដោយជំងឺមហារីកក្រពះ (stomach cancer)។
ជាអធិរាជនៃចក្រភពម៉ុងហ្គោល៖ សង់ស៊ីខាន់ជាប្រជារាស្ត្រសាមញ្ញ ហើយបានតាំងខ្លួនឯងជាអធិរាជ (Emperor) ហើយបានអនុវត្តន៍យោបាយវាតទីនិយម (expansionism)។ សង់ស៊ីខាន់ លើកកងទ័ពវាយយកប្រទេស (នគរ) និងតំបន់តូចធំជាច្រើន យកទៅដាក់ក្រោមចំណុះរបស់ខ្លួន ហើយបានបង្កើតជាចក្រភពម៉ុងហ្គោលមួយ ដែលមានវិសាលភាពធំរហូតដល់ ៣៣លានគីឡូម៉ែត្រការ៉េ (ក្នុងដំណាក់កាលរីកចម្រើនបំផុត)។
សង់ស៊ីខាន់ជាមេទ័ព ដែលច្បាំងមិនដែលចាញ់ នៅក្នុងគ្រប់សមរភូមិ គឺលើកទ័ពវាយតំបន់ណា ត្រូវតែវាយយកតំបន់នោះឲ្យខានបាន។ សង់ស៊ីខាន់ច្បាំងយកទឹកដី សឹងតែមួយចំហៀងពិភពលោក យកមកគ្រប់គ្រងក្នុងដៃ។ លោកជាមេទ័ព ដែលមានចិត្តកាចសាហាវ សម្លាប់មនុស្សដូចសត្វគ្មានបន្ធូរដៃ។ លោកទទួលមរណភាព នៅថ្ងៃទី១៨ ខែសីហា ១២២៧ (អាយុ ៦៥ ឆ្នាំ)។ នៅក្នុងលោកនេះ មានតែសង់ស៊ីខាន់ម្នាក់គត់ ដែលមានប្រវត្តិវាយយកបានតំបន់ត្រួតត្រាធំជាងមេទ័ព ឬមេដឹកនាំណាទាំងអស់។ រឿងហួសចិត្តមួយដែលគេមិននឹកស្មានដល់ និងជាចំណុចខ្សោយរបស់អធិរាជសង្គ្រាមរូបនេះ គឺលោកកើត «ជំងឺខ្លាចសត្វឆ្មា – ailurophobia»។
សង់ស៊ីខាន់ និងដៃជើងរបស់លោកបានបង្កវិនាសកម្មយ៉ាងធំធេងសម្រាប់មនុស្សជាតិ ដែលជាបច្ច័យនៃគំនិតឈ្លានពានរបស់លោក ដោយក្នុងនោះមនុស្ស ៤០លាននាក់ បានស្លាប់ក្រោមស្នាដៃ និងការបញ្ជារបស់លោក។ សម្រាប់មនុស្សភាគច្រើន គេយល់ថាលោកជាមនុស្សឃោរឃៅ ចំណែកនៅក្នុងទស្សនៈជារួមរបស់ប្រទេសម៉ុងហ្គោលី គេចាត់ទុកលោកជាមហាបុរស និងវីរបុរសជាតិរបស់គេ (Hero) និងបានកសាងរូបសំណាកទុកជាអនុស្សាវរីយ៍ទៀតផង។
អាឡិចសាន់ដឺ ជាអធិរាជនៃប្រទេសម៉ាសេដូនី (Macedonia) និងបានវាយពង្រីកតំបន់ត្រួតត្រាជាច្រើនទៀត ដោយលើកទ័ពវាយយកចក្រភពពែក្ស (Persian Empire) និងអេហ្ស៊ីប។ លោកជាកូនសិស្សរបស់អារីស្តូត (Aristotle)។ ចក្រភពដែលអធិរាជអាឡិចសាន់ដឺគ្រប់គ្រង លាតសន្ធឹងចាប់ពីតំបន់មេឌីទែរ៉ាណេ (the Mediterranean) ធ្លាយដល់ព្រំដែនប្រទេសឥណ្ឌា។ ក្នុងព្រះជន្ម ១៨វស្សា អធិរាជអង្គនេះ ក្លាយជាមេទ័ពដ៏ល្បីល្បាញខាងបញ្ជាទ័ពសេះ។ ព្រះអង្គបានសុគតក្នុងជន្មាយុ ៣២ឆ្នាំ ដោយជំងឺគ្រុនចាញ់ (malaria)។ អាឡិចសាន់ដឺ ស្ថិតក្នុងចំណោមអ្នកយុទ្ធសាស្ត្រសង្គ្រាមដ៏ជោគជ័យ និងជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត។
លោកជាមេទ័ពដ៏ល្បីល្បាញ រហូតដល់សូម្បីអធិរាជសង្គ្រាមដទៃទៀតដូចជា ណាប៉ូឡេអុងបូណា-ប៉ាត៍ ក៏កោតសរសើរលោកដែរ។ លោកហាន់នីបលបានចិញ្ចឹមចិត្តតាំងពីណាពីណីដូចប៉ារបស់លោកដែរ គឺប៉ុនប៉ងវាយយកចក្រភពរ៉ូម (Rome Empire) មកត្រួតត្រាក្នុងដៃ។ លក្ខណៈពិសេសរបស់ហាន់នីបល ត្រង់លោកមានសមត្ថភាពដឹកនាំកម្លាំងទ័ពដ៏ច្រើនមហិមា ចូលទន្ទ្រានតំបន់ឬនគរណាមួយ។ ទ័ពទាំងនោះមានតាំងពីទ័ពដំរី ទ័ពសេះ និងទ័ពថ្មើរជើង ហើយធ្វើដំណើរកាត់ព្រៃភ្នំក្រំថ្ម កាត់ជួរភ្នំអាល់ (the Alps) ដើម្បីទៅវាយចក្រភពរ៉ូម។
ជូលាស៊ីសា កើតនៅឆ្នាំ១០០ មុនគ្រិស្តសករាជ នៅទីក្រុងរ៉ូម (Rome)។ តាំងពីក្មេងរៀងមក ស៊ីសាបានចាកឆ្ងាយគ្រួសារដើម្បីទៅបំពេញកាតព្វកិច្ចយោធា នៅទ្វីបអាស៊ី និងកោះស៊ីស៊ីលី (Cilicia)។ ជូលាស៊ីសា ជាមេដឹកនាំផង និងជាមេទ័ពផង នៃចក្រភពរ៉ូម ដោយលោកបានតាំងខ្លួនឯងជាមេដឹកនាំផ្ដាច់ការនៃចក្រភពរ៉ូម។ ថ្វីត្បិតជាបុគ្គលដ៏អង់អាចក្លាហាន ប៉ុន្តែលោកមាន «ជំងឺខ្លាចសត្វឆ្មា – ailurophobia»។
ណាប៉ូឡេអុងបូណាប៉ា ឬណាប៉ូឡេអុងទីមួយ មានម្ដាយឪពុកជាជនជាតិអ៊ីតាលី កើតនៅលើកោះ គ័រស៊ីកា (Corsica) ប្រទេសបារាំង។ លោកជាអ្នកដែលមានកោសល្យខ្ពស់ខាងវិស័យយោធា ដោយក្នុងនោះ ត្រឹមអាយុជាង ២០ឆ្នាំ លោកប្រៀបបាននឹងមេទ័ពដែលមានបទពិសោធន៍ធ្វើសង្គ្រាម ៣០ទៅ៤០ឆ្នាំ។ លោកជាអធិរាជបារាំង (Emperor of the French) ចាប់ពីឆ្នាំ១៨០៤ – ១៨១៤ និងជាអធិរាជម្ដងទៀតពីឆ្នាំ១៨១៥។
ណាប៉ូឡេអុង ជាអធិរាជសង្គ្រាមដែលច្បាំងមិនសូវចាញ់ ហើយទើបតែបាក់លោងពេលលើកកងទ័ពជាងកន្លះលាននាក់ វាយចូលប្រទេសរុស្ស៊ី ហើយបានបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុត្រជាក់ពេក។ ក្រោយមក លោកទទួលបរាជ័យម្ដងទៀត នៅតំបន់វាត់ថឺលូ (Waterloo)។ លោកធ្លាប់លើកកងទ័ព វាយដល់ប្រទេសអេហ្ស៊ីប និងចក្រភពរុស្ស៊ី ហើយទីបំផុតបានច្បាំងចាញ់នៅតំបន់ «វាត់ថឺលូ – Waterloo» ហើយត្រូវបានពួកអង់គ្លេសបញ្ជូនទៅរស់នៅ «កោះសាំងហេឡេណា – Saint Helena» ដែលស្ថិតនៅឆ្ងាយដាច់សង្វែងកណ្ដាលមហាសមុទ្រអាត្លង់ទិច (Atlantic Ocean) ជាលក្ខណៈបំបរបង់។ លោកទទួលអនិច្ចកម្មនៅឆ្នាំ១៨២១ ក្នុងជន្មាយុ ៥១ឆ្ នាំដោយជំងឺមហារីកក្រពះ (stomach cancer)។
Comments
Post a Comment