ទស្សនៈវិជ្ជា តាលេស
តាលែស ត្រូវបានសរសើរលើទ្រឹស្តីបទធរណីមាត្របឋមទាំង៥ របស់គាត់៖
1. រង្វង់មួយបែងចែកជាពីរភាគស្មើគ្នាដោយអង្កត់ផ្ចិត។2. មុំបាតទាំងពីរនៃត្រីកោណមួយដែលមានជ្រុងជាប់បាតពីរសើ្មគ្នា គឺស្មើគ្នា។
3. មុំរវាងបន្ទាត់ត្រង់ពីរប្រសព្វគ្នាគឺស្មើគ្នា (ហៅថាមុំទល់កំពូល)។
4. ត្រីកោណពីរប៉ុនគ្នា កាលណាមានមុំពីរ និងជ្រុងមួយនៃត្រីកោណទាំងពីរសើ្មគ្នា។
5. មុំចារឹកក្នុងកន្លះរង្វង់ គឺជាត្រីកោណកែង។
Jack Ma បានលើកទ្បើងទៀតថា
មនុស្សដែលមិនជឿលើអនាគត នឹងមើលមិនឃើញ ព្រះអាទិត្យរះទ្បើយ។
1.
ពេលដែលអ្នកកំណត់គោលដៅ ចូរផ្តោតចំពោះតែរឿងណាមួយដែលសំខាន់បំផុត រហូតទាល់តែអ្នកធ្វើរឿងនោះបានសម្រេច – Brian Tracy
- វាមិនអាចទៅរួចទេដែលគ្រប់ផ្លូវមានតែភាពបរាជ័យ យ៉ាងហោចណាស់ក៏មានផ្លូវមួយខ្សែដែលទទួលជោគជ័យដែរ – Aristotle
- អ្នកដែលទទួលជោគជ័យ និងមានក្តីសង្ឃឹមពេញខ្លួននោះ មិនមែនជាមនុស្សឆ្លាតលេចធ្លោលើសអ្នកដទៃទេ គ្រាន់តែជាមនុស្សដែលចេះប្រើពេលវេលាបានល្អបំផុត និងជាមនុស្សដែលព្យាយាមស្វែងរកអ្វីថ្មីៗជានិច្ចតែប៉ុណ្ណោះ - Socrates
- មនុស្សដែលមានចិត្តចង្អៀត តែងតែមើលស្រាលក្តីស្រមៃរបស់អ្នក មនុស្សអស្ចារ្យនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកក៏អាចធ្វើរឿងដែលអស្ចារ្យបានដែរ - គ្មានឈ្មោះ
- ការព្យាយាមស្វែងរកភាពជោគជ័យដោយគ្មានគោលដៅច្បាស់លាស់ក្នុងជីវិត គ្មានអ្វីទទួលបានក្រៅពីភាពបរាជ័យឡើយ – Mary G. Roebling
- មនុស្សជាច្រើនរកមើលផ្លូវកាត់ក្នុងការរស់នៅ តែបើឃើញតម្លៃរបស់ទេសភាពដែលនៅសងខាងផ្លូវ ផ្លូវកាត់នោះអាចមិនចាំបាច់សម្រាប់អ្នកតទៅទៀតទេ – គ្មានឈ្មោះ
- បុគ្គលដែលផ្តល់ក្តីសុខដល់អ្នកដទៃ រមែងទទួលបានសេចក្តីសុខនោះត្រលប់មកវិញ – ព្រះសម្មាសម្ពុទ្ធ
- ភាពជោគជ័យ នឹងកើតឡើងលើយើងឬអត់ នឹងមកយឺតឬលឿនប៉ុណ្ណានោះ អាស្រ័យលើការជ្រើសរើស និងការសម្រេចចិត្តរបស់យើងផ្ទាល់ – George Eliot
- ភាពជោគជ័យ ជាមាត្រដ្ឋានវាស់មិត្តដែលមិនទៀតទាត់ តែភាពក្រីក្រ ជារឿងមួយដែលពិសោធមិត្តភាពបាន – Plutarch
- ទោះបីជាអ្នកដើរលើផ្លូវដ៏ត្រឹមត្រូវក៏ដោយ អ្នកក៏មានឱកាសបរាជ័យបានដែរ ប្រសិនបើអ្នកឈប់មួយកន្លែងហើយមិនព្រមឈានដើរទៅមុខបន្ត – Will Rogers
- មនុស្សដែលមានក្តីស្រមៃខ្ពស់ គឺមនុស្សដែលរស់នៅយ៉ាងមានតម្លៃ – Wolfgang Amadeus Mozart
- អ្នកកាន់តែជួយអ្នកដទៃច្រើនប៉ុណ្ណា ជីវិតរបស់អ្នកនឹងកាន់តែពេញលេញឡើងប៉ុណ្ណោះ – Dr. Bernie Siegel
- ការមានក្តីស្រមៃហើយ តែមិនធ្វើតាមក្តីស្រមៃនោះ ប្រៀបដូចជាការទិញការ៉េមហើយ ទុកវាឱ្យរលាយចោលក្នុងដៃ – Frank Papasso
- មានក្តីស្រមៃធំ នឹងទៅបានឆ្ងាយ តែបើស្រមៃផ្តេសផ្តាស ត្រៀមខ្លួនខកបំណងទៅ – Pedro de Verona
- ការបានធ្វើតាមគោលដៅដែលខ្លួនអ្នកទទួលស្គាល់ ថាជាគោលដៅអស្ចារ្យ ចាត់ទុកជាសេចក្តីសុខពិតប្រាកដសម្រាប់ជីវិត – George Bernard Shaw
- ចូរហ៊ុមព័ទ្ធខ្លួនអ្នកដោយបុគ្គលដែលមានក្តីស្រមៃធំជាងក្តីស្រមៃដែលអ្នកមាន – Randy Gage
- ពេលខ្លះ សេចក្តីសុខអាចមិនមែនជារឿងដែលយើងតាមរក តែជារឿងដែលនៅចំពោះមុខដែលមើលមិនឃើញដោយភ្នែក តែប៉ះបានដោយចិត្ត – គ្មានឈ្មោះ
- សេចក្តីសុខពិតប្រាកដ អាចខុសពីសេចក្តីសុខដែលយើងស្វែងរក…ចូរកុំវង្វេងផ្លូវ – Blaise Pascal
- ចូរមានសេចក្តីសុខជាមួយនឹងអ្វីដែលអ្នកមាន នោះអ្នកនឹងមានអ្វីៗជាច្រើនដែលជួយឱ្យអ្នកមានសេចក្តីសុខ – សុភាសិតអ៊ែរឡង់
- កំហុសឆ្គងរបស់យើង គឺមិនស្វែងរកសេចក្តីសុខតាំងពីដំបូង បើយើងស្វែងរកសេចក្តីសុខតាំងពីដំបូង គ្រប់យ៉ាងនឹងមកដោយខ្លួនឯង - Deepak Chopra
- មនុស្សអាចទទួលជោគជ័យបាន លុះត្រាតែគេភ្ញាក់ពីដំណេកតាំងពីព្រលឹម ហើយចូលគេងពេលយប់ជ្រៅ នៅក្នុងអំឡុងពេលនោះ គឺគេបានធ្វើនូវអ្វីដែលខ្លួនគេចង់ធ្វើ – Bob Dylan
- មិនយូរមិនឆាប់ អ្នកដែលទទួលជោគជ័យគឺ មនុស្សដែលជឿជាក់ថា “ខ្ញុំអាចធ្វើបាន” – Napoleon Hill
- ពេលដែលឃើញបានច្បាស់ហើយថា គោលដៅនៅឆ្ងាយ ចូរកុំផ្លាស់ប្តូរគោលដៅឱ្យសោះ តែចូរផ្លាស់ប្តូរវិធីសាស្រ្ត – ខុងជឺ
- យើងមិនអាចធ្វើរឿងដ៏អស្ចារ្យបាន តែយើងអាចធ្វើរឿងតូចតាចដោយក្តីស្រលាញ់បាន – Mother Terasa
- ចូរបំផ្លាញសត្រូវរបស់អ្នក ដោយការធ្វើឱ្យពួកគេក្លាយជាមិត្ត – Abraham Linkoln
- ការជឿជាក់ប្រៀបដូចជាកញ្ចក់ បើបែកហើយអ្នកអាចជួសជុលវិញបាន តែរាល់លើកដែលឆ្លុះកញ្ចក់ អ្នកក៏នៅតែឃើញស្នាមប្រេះដដែល – Lady Gaga
- មិនចាំបាច់ត្រូវរកស្នេហាពិតនោះទេ ព្រោះតាំងពីចេញពីផ្នៃម្តាយ គឺយើងបានទទួលវារួចហើយ – គ្មានឈ្មោះ
- ក្តីស្រលាញ់ រមែងកើតចេញពីមិត្តភាព តែក្តីស្រលាញ់មិនមែនជាមិត្តភាពទេ បើគិតថាក្តីស្រលាញ់ជាមិត្តភាព យើងនឹងមិនបានទាំងមិត្ត និងមនុស្សដែលស្រលាញ់ – គ្មានឈ្មោះ
- ខ្យល់ដង្ហើមដំបូងនៃក្តីស្រលាញ់ គឺជាខ្យល់ដង្ហើមចុងក្រោយនៃភាពឆ្លាត
- ការជឿចិត្ត ដូចជាជ័រលុប កាន់តែខុសពេលណា ជ័រលុបនឹងកាន់តែតូចទៅៗ - Phillips
- មនុស្សទន់ខ្សោយខ្លាចគំនិតរបស់អ្នកដទៃ មនុស្សល្ងង់ខ្លៅប្រឆាំងនឹងគំនិតអ្នកដទៃ មនុស្សឆ្លាតសិក្សាគំនិតរបស់អ្នកដទៃ មនុស្សវាងវៃ ដឹកនាំគំនិតអ្នកដទៃ – Roland Emmerich
- ចម្ងល់ ជាប្រភពកំណើតនៃប្រាជ្ញា - សុភាសិតក្រិក
- ចង់ឱ្យខ្លួនឯងមានប្រាជ្ញាខ្លាំងជាងមុន វិធីដែលល្អបំផុត គឺការខ្ចីប្រាជ្ញារបស់អ្នកដទៃ – Christian N Bovee
- ជំហានដំបូងក្នុងការគ្រប់គ្រងខ្លួនឯង គឺការគ្រប់គ្រងគំនិត - មហាត្មៈគន្ធី
- គ្មានអ្វីល្អឬអាក្រក់នោះទេ លើកលែងតែគំនិតដែលធ្វើឱ្យវាទៅជាបែបនោះ – William Shakespear
- បុគ្គលដែលមានបញ្ញាមិនចាំបាច់ដឹងគ្រប់រឿងទេ មានតែមនុស្សល្ងង់ប៉ុណ្ណោះដែលដឹងគ្រប់រឿង – សុភាសិតអាហ្រ្វិក
- មនុស្សទទួលផលពីគំនិតរបស់ខ្លួន គេគិតយ៉ាងណា នឹងក្លាយទៅជាមនុស្សបែបនោះ – មហាត្មៈគន្ធី
- ចូរបង្រៀនមនុស្សឱ្យចេះស្ទូចត្រី បើពួកគេចង់ហូបត្រីចៀនដោយមិនបញ្ចេញកម្លាំង ចូរប្រាប់ឱ្យគេទៅអង្គុយតុផ្សេងទៅ – Randy Gage
- ពេលដែលមនុស្សម្នាក់ឈប់សិក្សាស្វែងយល់ គេនឹងក្លាយជាមនុស្សចាស់ ទោះគេមានអាយុ៣០ឆ្នាំ ឬ៨០ឆ្នាំ - Henry Ford
- ប្រសិនបើអ្នកត្រូវគិតស្រាប់ទៅហើយ ចូរគិតឱ្យវាធំតែម្តងទៅ – Donald Trump
- យើងដឹងថា សៀវភៅមិនមែនជាវិធីដែលធ្វើឱ្យអ្នកដទៃមកគិតជំនួសយើងបានទេ តែវាជាឧបករណ៍ជំរុញឱ្យយើងគិតបានឆ្ងាយជាងមុន - សុភាសិតចិន
- បើត្រូវការចំណេះដឹង ត្រូវព្យាយាមសិក្សា បើត្រូវការបញ្ញា ត្រូវខំនាំយកមកប្រើ - ឡៅជឺ
- បើអ្នកចូលចិត្តទិញរបស់ដែលមិនចាំបាច់ក្នុងជីវិតជាញឹកញាប់ មិនយូរប៉ុន្មាន អ្នកប្រាកដជាលក់របស់ដែលចាំបាច់ចេញទៅ – សុភាសិតភីលីពីន
- បើអ្នកកើតមកក្រ វាមិនមែនជាកំហុសរបស់អ្នកទេ តែបើអ្នកស្លាប់ទៅក្រ នោះទើបជាកំហុសរបស់អ្នក - Bill Gates
- មនុស្សដែលនិយាយថា “លុយមិនមែនជាអ្វីៗគ្រប់យ៉ាងក្នុងជីវិត” រមែងជាមនុស្សដែលគ្មានលុយ – Malcolm Forbes
- អ្នកក្រតែងចំណាយពេលដើម្បីសន្សំលុយ តែអ្នកមានតែងតែចំណាយលុយដើម្បីសន្សំពេលវេលា - Robert Kiyosaki
- ក្មេងជាច្រើននាក់ អាចក្លាយជាសេដ្ឋីបាន ព្រោះមានឪពុកម្តាយជាអ្នកក្រ – គ្មានឈ្មោះ
- លុយមិនអាចទិញរបស់គ្រប់យ៉ាងបានទេ តែលុយអាចទិញរបស់ស្ទើរគ្រប់យ៉ាងបាន – គ្មានឈ្មោះ
- ការប្រមាថជីវិត គឺគ្រោះថ្នាក់ តែការប្រមាថលុយ គឺស្លាប់ទាំងរស់ - James Jones
- លុយមិនមែនជាចម្លើយសម្រាប់គ្រប់យ៉ាងទេ តែក៏ធ្វើឱ្យកើតភាពខុសប្លែកបាន – Barack Obama
Comments
Post a Comment