គំនិត និងទស្សន:សំខាន់ៗ ១. ចូរពិចារណាគំនិតខាងក្រោម៖ ក. កាលក្រឧត្ដមគតិអស្ចារ្យ មានបានកាលណាឧត្ដមគតិបាយៗ ខ. គេមិនយកខ្លាធ្ធើជាចៅក្រម តែសុខចិត្តយកទន្សាយធ្វើជាចៅក្រមទៅវិញ ២. ចូរឆ្លើយនូវចម្លល់ខាងក្រោម រួចបកស្រាយ៖ ក. ព្រះអាទិត្យបំភ្លឺបានតែនៅពេលថ្ងៃ ចំណែកព្រះច័ន្ទវិញបំភ្លឺបានតែនៅពេលយប់ រីឯពន្លឺអគ្គីសនីភ្លឺ បានដោយសារថាមពល។ ចុះអ្វីទៅដែលអាចបំភ្លឺបានគ្រប់ពេល? ប្រវត្តិគំនិតនយោបាយសំខាន់ៗ ជាធម្មតាគេបែងចែកគំនិត ឬទ្រឹស្ដីនយោបាយជាបួនប្រភេទធំៗ គឺ៖ ១. ទ្រឹស្ដីនយោបាយបែបទស្សនវិជ្ជា-សីលធម៌៖ ជាទ្រឹស្ដីដែលពិចារណាទៅលើបញ្ហា នយោបាយ ដោយផ្អែកទៅលើមូលដ្ឋាននៃទស្សនវិជ្ជា និងសីលធម៌ ហើយមិនមែនផ្ដេក ផ្ដួលទៅលើកម្លាំងក្រៅខ្លួនឡើយ។ មានន័យថា មនុស្សជាអ្នកពិចារណា និងដោះស្រាយ បញ្ហារបស់ខ្លួន តែមិនមែនជាអាទិទេពដែលជាកម្លាំងក្រៅខ្លួន នោះឡើយ។ ទ្រឹស្ដីនយោ បាយបែបទស្សនវិជ្ជា-សីលធម៌ បង្កើតឡើយដោយទស្សនវិទូ បុរាណសម័យមួយចំនួន ដូចជា ព្រះពុទ្ធ ខុងជឺ ប្លាតុង អារីស្តូត ស៊ីសៀរ៉ូ ។ ២. ទ្រឹស្ដីនយោបាយបែបទេវកថា-សាសនា៖ ជាទ្រឹស្ដីដែលប្រើប្រាស់អំណាចសាសនា ធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយនូវរាល់បញ...
Comments
Post a Comment