បណ្តុំទ្រឹស្តី
មនុស្សល្ងង់កុំនិយាយអីដល់គិត គ្រាន់តែស្តាប់មិនចេះស្តាប់ផង កុំនិយាយអីដល់ឆ្លើយគ្រាន់តែសួរមិនចេះផង ប៉ូលីសចាប់ចោរមិនបាន នៅធ្វើប៉ូលីសដដែល អ្នកការពារបើការពារមិនបានចប់ហើយ ពាក្យសុំទោសមិនមែនសម្រាប់កូនប្រុសនិយាយទេ។ ហេតុអីលោកធ្វើកងការពារ ព្រោះញ៉ុមមិនចេះធ្វើអ្វីផ្សេងទេ អ្នកណាសុំទោសគេមុនអ្នកនោះគឺជាស្ដេច អ្នកអាចខ្លាចចិត្តខ្ញុំបាន តែកុំសំរេចចិត្តជំនួសខ្ញុំអោយសោះ។ ជីវិត គឺជាសេចក្តីស្លាប់ រស់នៅមិនទាមទារកេរ្ត៍ិឈ្មោះ ពេលស្លាប់មិនទាមទារការចងចាំ សំខាន់ខំប្រឹងធ្វើអ្វីដែលនៅចំពីមុខ និងមានចិត្តស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃ អាយុ គឺដឹងខុសដឹងត្រូវ អ្នកសុខចិត្តទើបជាប់សន្ទួច គេថាឋានមនោរម្យជាផ្នូរ អ្នកក្លាហានមែន ឪកាសប្រៀបបានអាចម៍ផ្កាយហោះលើមេឃ ស្រលាញ់មាសប្រាក់ត្រូវមានហេតុផល ពាក្យចាស់លោកពោលថា បើមិនមែនជាសាច់ឪពុកម្តាយរបស់ខ្លួនតើយំដើម្បីអ្វីទៅ ពេលមានគ្រោះថ្នាក់មិនតក់ស្លុត ពេលជួបរឿងមិនសប្បាយចិត្តតាំងអោយស្ងប់